រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាលី ត្រូវបានសម្លាប់ក្នុងការវាយប្រហារកាលពីថ្ងៃចុងសប្តាហ៍

2026/04/27 12:08:05 pm        63

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានផ្សាយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋកាលពីថ្ងៃអាទិត្យ ទី២៦ ខែមេសា បានបង្ហាញពីការស្លាប់មន្ត្រីជាន់ខ្ពស់អំឡុងពេលការវាយប្រហារដែលធ្វើឡើងដោយក្រុមបះបោ។

អ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រថយន្តមួយគ្រឿងដែលផ្ទុកដោយគ្រឿងផ្ទុះបើកបរដោយអ្នកវាយប្រហារអត្តឃាតម្នាក់ បានបើកបុកចូលលំនៅឋានរបស់លោក Sadio Camara នៅក្នុងទីក្រុង Kati បង្កឱ្យមានការបាញ់ប្រហារដែលលោកបានរងរបួស និងក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ។ រដ្ឋាភិបាលបានប្រកាសកាន់ទុក្ខជាតិ រយៈពេលពីរថ្ងៃ។

សម្ព័ន្ធមិត្តក្រុមអាល់កៃដាក្នុងតំបន់ បានសហការជាមួយក្រុមឧទ្ទាម ដើម្បីធ្វើការវាយប្រហារក្នុងពេលដំណាលគ្នានៅទីតាំង៦កន្លែងនៅទូទាំងប្រទេស ។

រដ្ឋាភិបាល នៅមិនទាន់បានផ្តល់ចំនួនអ្នកស្លាប់សរុបនៅឡើយទេ។ ការវាយប្រហារបានធ្លាក់លើទីតាំងនានានៅជិតទីក្រុង Bamako រួមទាំងទីក្រុង Kati និងតំបន់អាកាសយានដ្ឋាន ព្រមទាំងទីក្រុងភាគខាងជើងដូចជាទីក្រុង Mopti ទីក្រុងSevare និងទីក្រុង Gao ខណៈស្ថានភាពនៅក្នុងទីក្រុងយុទ្ធសាស្ត្រ Kidal នៅតែមិនច្បាស់។ រណសិរ្សរំដោះ Azawad (FLA) ដឹកនាំដោយក្រុម Tuareg បាននិយាយថា ខ្លួនបានដណ្តើមយកទីក្រុងនេះ ប៉ុន្តែកងទ័ពម៉ាលីបាននិយាយថា ប្រតិបត្តិការនៅទីនោះកំពុងបន្ត។

ការវាយប្រហារនេះ បញ្ជាក់ពីការគំរាមកំហែងជាប់លាប់ដែលរដ្ឋាភិបាលដឹកនាំដោយយោធារបស់លោក Assimi Goita កំពុងប្រឈមមុខ ដែលបានទប់ស្កាត់អំពើហិង្សារបស់ក្រុមឧទ្ទាម ទោះបីជាមានប្រតិបត្តិការកាន់តែខ្លាំងក៏ដោយ។ អង្គការសហប្រជាជាតិ បានថ្កោលទោសការវាយប្រហារទាំងនេះ និងបានអំពាវនាវឱ្យមានការឆ្លើយតបពីអន្តរជាតិចំពោះភាពអសន្តិសុខកាន់តែអាក្រក់ នៅទូទាំងតំបន់ Sahel ។

អត្ថបទដែលទាក់ទង

បារាំងជួយសង្គ្រោះជនអន្តោប្រវេសន៍ចំនួន ១១៩នាក់ ដែលកំពុងព្យាយាមឆ្លងសមុទ្រទៅកាន់អង់គ្លេស
2026/04/27 02:35:34 pm        1
UN៖ រថយន្តដឹកជំនួយនៅស៊ូដង់ ត្រូវរងការវាយប្រហារដោយយានដ្រូន
2026/04/27 02:33:14 pm        1
មនុស្សយ៉ាងតិច ៤០នាក់ បានស្លាប់ ក្នុងអំពើហិង្សាសហគមន៍ នៅប្រទេសឆាដ
2026/04/27 02:30:41 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បារាំងជួយសង្គ្រោះជនអន្តោប្រវេសន៍ចំនួន ១១៩នាក់ ដែលកំពុងព្យាយាមឆ្លងសមុទ្រទៅកាន់អង់គ្លេស

2026/04/27 02:35:34 pm
​UN៖ រថយន្តដឹកជំនួយនៅស៊ូដង់ ត្រូវរងការវាយប្រហារដោយយានដ្រូន
2026/04/27 02:33:14 pm
​មនុស្សយ៉ាងតិច ៤០នាក់ បានស្លាប់ ក្នុងអំពើហិង្សាសហគមន៍ នៅប្រទេសឆាដ
2026/04/27 02:30:41 pm
​កម្ពុជា-ចិន ពង្រឹងកសាងសមត្ថភាពវិស័យទេសចរណ៍ ដើម្បី​សែ្វងរក​គំនិត​ច្នៃ​ប្រឌិត​អភិវឌ្ឍន៍​ទីផ្សារ​ទេសចរណ៍​ចិនមកកម្ពុជា
2026/04/27 02:20:56 pm
​ក្រសួងទេសចរណ៍ និងមជ្ឈមណ្ឌលអាស៊ាន-ចិន បញ្ជាក់ពីឆន្ទៈសហការរួមគ្នាជំរុញកំណើនភ្ញៀវទេសចរចិនមកកម្ពុជា ឱ្យកាន់តែច្រើនឡើង
2026/04/27 02:13:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/25 03:45:19 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/25 12:21:08 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/26 02:47:08 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/20 07:12:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am