ធនាគារអឺរ៉ុបសម្រាប់ការកសាងឡើងវិញនិងអភិវឌ្ឍន៍ បាននិយាយកាលពីថ្ងៃអាទិត្យ ទី ២៦ ខែមេសា ថា ការស្តារឡើងវិញសុវត្ថិភាពនៅទីតាំងនុយក្លេអ៊ែរ Chornobyl បន្ទាប់ពីការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ី អាចចំណាយថវិកាយ៉ាងហោចណាស់ ៥០០ លានអឺរ៉ូ។

ខណៈអ៊ុយក្រែនប្រារព្ធខួបលើកទី ៤០ ចាប់តាំងពីមហន្តរាយនុយក្លេអ៊ែរដ៏អាក្រក់បំផុតរបស់ពិភពលោក លោកស្រី Odile Renaud-Basso ប្រធានធនាគារអឺរ៉ុបសម្រាប់ការកសាងឡើងវិញនិងអភិវឌ្ឍន៍ (EBRD) បាននិយាយថា អ្នកផ្តល់ជំនួយរួមមានសហភាពអឺរ៉ុប ប្រទេសបារាំង និងអង់គ្លេស បានអនុម័តថវិកាចំនួន៣០លានអឺរ៉ូ ដើម្បីផ្តល់មូលនិធិដល់ការងារត្រៀមរៀបចំបន្ទាន់ និងការវាយតម្លៃបច្ចេកទេសលើរបងស្តង់ដាសុវត្ថិភាពថ្មីដែលត្រូវបានបំផ្លាញ។
លោកស្រីបាននិយាយថា ការរកឃើញបឋមបានបង្ហាញថា ច្រេះស៊ីចំពោះរចនាសម្ព័ន្ធដែក អាចគំរាមដល់សុវត្ថិភាពរយៈពេលវែង។

លោកស្រី Renaud-Basso បាននិយាយថា មូលនិធិនេះនឹងធ្វើឱ្យស្ថានភាពមានស្ថេរភាព និងរៀបចំសម្រាប់ការងារជួសជុលពេញលេញ ដែលនឹងចាប់ផ្តើមនៅដើមឆ្នាំ ២០២៨ និងបញ្ចប់នៅមុនឆ្នាំ ២០៣០។