លោក Trump៖ ខ្មាន់វាយប្រហារមានចរឹតប្រឆាំងគ្រិស្តសាសនា និងពោពេញដោយការស្អប់ខ្ពើមនៅក្នុងចិត្តរបស់គេ

2026/04/27 07:29:12 pm        88

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ជនសង្ស័យក្នុងការប៉ុនប៉ងវាយប្រហារលើមន្ត្រីរដ្ឋបាលនៅឯពិធីទទួលទានអាហារពេលល្ងាចរបស់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមានកាលពីយប់ថ្ងៃសៅរ៍ មានចរឹតប្រឆាំងនឹងគ្រិស្តសាសនា និងពោពេញដោយការស្អប់ខ្ពើមនៅក្នុងចិត្តរបស់គេ ប៉ុន្តែជនល្មើសរូបនេះត្រូវបានបញ្ឈប់នៅមុខសាលសណ្ឋាគារ ជាកន្លែងដែលព្រឹត្តិការណ៍នេះកំពុងត្រូវបានធ្វើឡើង។

លោក Trump បានប្រាប់សារព័ត៌មាន Fox News ថា ជនសង្ស័យគឺជា "មនុស្សឈឺ" ហើយក្រុមគ្រួសាររបស់គេធ្លាប់បានលើកឡើងពីការព្រួយបារម្ភពីរូបគេជាមួយអាជ្ញាធរអនុវត្តច្បាប់។ ជនសង្ស័យ ដែលត្រូវបានកំណត់អត្តសញ្ញាណដោយមន្ត្រីម្នាក់ថាគេមានឈ្មោះ Cole Thomas Allen មកពីទីក្រុង Torrance រដ្ឋ California ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុក្នុងទីក្រុង Washington។

លោក Trump បាននិយាយនៅក្នុងកម្មវិធី "Sunday Briefing" របស់ Fox News ថា "នៅពេលអ្នកអានសាររបស់គេ អ្នកនឹងដឹងថារូបគេស្អប់សាសនាគ្រិស្ត។  

មន្ត្រីអនុវត្តច្បាប់ម្នាក់បានប្រាប់សារព័ត៌មាន Reuters ថា សំណេរមួយត្រូវបានផ្ញើទៅកាន់សមាជិកគ្រួសាររបស់ជនដៃដល់Allen មិនយូរប៉ុន្មានមុនការវាយប្រហារ។ មន្ត្រីរូបនោះបាននិយាយ ជនសង្ស័យបានហៅខ្លួនគេថាជាឃាតករមិត្តភាពសហព័ន្ធ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយសង្គម និងប្រវត្តិរូបរបស់គេ ខ្មាន់កាំភ្លើង Allen គឺជាគ្រូបង្រៀន វិស្វករ និងជាអ្នកអភិវឌ្ឍន៍កម្មវិធីហ្គេមវីដេអូ ដែលរស់នៅភាគខាងត្បូងរដ្ឋ California។ យោងតាមសារព័ត៌មាន Bloomberg បានឱ្យដឹងថា រូបគេទទួលបានកាំភ្លើងជាច្រើនដើមដោយស្របច្បាប់មុនពេលការវាយប្រហារកើតឡើង។

យោងតាមមន្ត្រី សារពោពេញដោយភាពស្អប់ខ្ពើមនេះបាននិយាយថា "ការរើបម្រាសនៅពេលដែលអ្នកផ្សេងត្រូវបានគេគាបសង្កត់ មិនមែនជាអាកប្បកិរិយាគ្រិស្តសាសនិកទេ វាគឺជាការជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មរបស់អ្នកគាបសង្កត់"។

មន្ត្រីរូបនេះបាននិយាយថា ក្នុងចំណោមគោលដៅដែលបានរាយឈ្មោះនៅក្នុងសារនោះគឺជាក្រុមមន្ត្រីរដ្ឋបាល លោក Trump ប៉ុន្តែមិនមែននាយក FBI លោក Kash Patel ដែលត្រូវបានចាត់ថ្នាក់តាមលំដាប់អាទិភាពពីខ្ពស់បំផុតទៅទាបបំផុត នោះទេ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        136
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        177
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm