ប្រាក់ចំណេញនៅតាមបណ្ដាក្រុមហ៊ុនឧស្សាហកម្មរបស់ប្រទេសចិនបានកើនឡើងក្នុងល្បឿនលឿនបំផុតក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ ដែលបន្ថែមលើសញ្ញាកាន់តែទូលំទូលាយនៃការងើបឡើងវិញនៃសេដ្ឋកិច្ចមិនស្មើគ្នានៅក្នុងត្រីមាសទីមួយ ខណៈក្រុមអ្នកបង្កើតគោលនយោបាយកំពុងត្រៀមខ្លួនទប់ទល់ផលប៉ះពាល់នៃសង្គ្រាមមជ្ឈិមបូព៌ា។

លោក Lynn Song ប្រធានសេដ្ឋវិទូរបស់ ING សម្រាប់សហគមន៍ Greater China បាននិយាយថា ទិន្នន័យនេះ ទំនងជាមិនទាន់ឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃសង្គ្រាមអ៊ីរ៉ង់នៅឡើយទេ ដោយបានគូសបញ្ជាក់ពីហានិភ័យកាន់តែខ្លាំងចំពោះកំណើននៅក្នុងស្រុក និងក្រៅប្រទេសពីជម្លោះនេះ ខណៈរដ្ឋាភិបាល និងធុរកិច្ចនានាកំពុងខិតខំបន្ធូរបន្ថយការប៉ះពាល់។

ទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិបានបង្ហាញនៅថ្ងៃចន្ទ២៧មេសានេះថា ប្រាក់ចំណេញនៅតាមបណ្ដាក្រុមហ៊ុនឧស្សាហកម្មបានកើនឡើង ១៥,៨% នៅក្នុងខែមីនាធៀបនឹងឆ្នាំមុន ដោយកើនឡើងពីការកើនឡើង១៥,២% ក្នុងរយៈពេលខែមករាដល់ខែកុម្ភៈ។

សម្រាប់ត្រីមាសទីមួយ ប្រាក់ចំណេញឧស្សាហកម្មបានកើនឡើង ១៥,៥ % ធៀបនឹងឆ្នាំមុន ខណៈកំណើនសេដ្ឋកិច្ចបានកើនឡើងដល់ ៥% បន្ទាប់ពីធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលបីឆ្នាំក្នុងត្រីមាសមុន៕