កីឡាករ​វាយ​កូន​បាល់​បារាំង Jo-Wilfried Tsonga ប្រកាស​ចូលនិវត្តន៍​ក្រោយ​ចប់ French Open

2022/04/08 10:23:55 pm        110

​វាយ​កូន​បាល់​៖ ​កីឡាករ​វាយ​កូន​បាល់​បារាំងអតីត​លេខ ៥ ពិភពលោក Jo-Wilfried Tsonga បាន​ប្រកាស​ថា ​នឹង​ចូលនិវត្តន៍​ពី​អាជីព​វាយ​កូន​បាល់​បន្ទាប់ពី​បញ្ចប់​ព្រឹត្តិការណ៍ Grand Slam, French Open ឆ្នាំនេះ​។ ​​កីឡាករ​វ័យ ៣៦​ឆ្នាំ​រូបនេះ​ធ្លាប់​ឈ្នះ​នៅក្នុង​ក្របខណ្ឌ ATP Tour សរុប ១៨ព្រឹត្តិការណ៍ និង​ធ្លាប់​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ Australian Open កាលពី​ឆ្នាំ​២០០៨ តែ​ចាញ់ Novak Djokovic​។

​កីឡាករ​បារាំង​រូប​នេះ​បាន​និយាយ​ថា នេះ​ជា​ការ​សម្រេចចិត្ត​ដ៏​លំបាក និង​ប្រើ​ពេល​យូរ​ទម្រាំ​ហ៊ាន​ហា​មាត់​និយាយ បន្ទាប់ពី​គេ​បាន​ស្វែងយល់​ពី​កាយសម្បទា​របស់​ខ្លួន​ថា​ នឹង​លែង​ទ្រទ្រង់​បាន​ទៀតហើយ​។ ​រំលឹក​ថា Tsonga បាន​ចាប់ផ្តើម​ប្រឡូក​វាយ​កូន​បាល់​អាជីព​នៅ​ឆ្នាំ​២០០៤ និង​បាន​ឈានឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ Grand Slam ម្តង​គត់ ៤​ឆ្នាំ​បន្ទាប់ពី​ចាប់ផ្តើម​អាជីព ខណៈ​កីឡាករ​ស៊ែ​ប Novak Djokovic យកឈ្នះ​ការប្រកួត​នោះដើម្បី​លើក​ពាន Grand Slam លើកដំបូង​ក្នុង​អាជីព​។

​​ក្រៅពីនោះ Tsonga ក៏​ធ្លាប់​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ Grand Slam ពីរ​លើក​នៅ French Open និង Wimbledon នៅ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ATP Finals នៅ​ឆ្នាំ២០១១​។​ ​Tsonga ក៏​ធ្លាប់​ឈ្នះ​មេដាយ​ប្រាក់​អូឡាំពិក​ផង​ដែរ​ក្នុង​វិញ្ញាសា​វាយ​គូ​នៅ​ទីក្រុង​ឡុង​ដ៍​ឆ្នាំ២០១២ និង​ជា​សមាជិក​របស់​ក្រុម​វាយ​កូន​បាល់​បារាំង​ឈ្នះ​ពាន Davis Cup នៅ​ឆ្នាំ ២០១៧៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        70
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        277
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        342

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm