ជើងឯកពីរសម័យ និងជាអ្នកការពារតំណែងជើងឯក Carlos Alcaraz នឹងអវត្តមានពីការប្រកួត Grand Slam, French Open ខែក្រោយដោយសាររបួសកដៃ។
កីឡាករលំដាប់លេខពីរពិភពលោករូបនេះ បានដកខ្លួនពីការប្រកួត Barcelona Open សប្តាហ៍មុន បន្ទាប់ពីរងរបួសកដៃស្តាំងពេលយកឈ្នះការប្រកួតជុំទីមួយ។
កីឡាករវ័យ ២២ ឆ្នាំរូបនេះបានបង្ហាញអារម្មណ៍សោកស្តាយចំពោះបញ្ហារបួសរបស់ខ្លួន បន្ទាប់អវត្តមានតាំងពី Italian Open និង French Open ខែក្រោយ។
Carlos Alcaraz បានចាប់ផ្តើមឆ្នាំ ២០២៦ នេះជាមួយនឹងជ័យជំនះជើងឯក Australian Open ក្លាយជាកីឡាករវ័យក្មេងបំផុតឈ្នះជើងឯកគ្រប់ Grand Slam ទាំងបួនប្រចាំឆ្នាំ។
រំលឹកថា Alcaraz បានឈ្នះការប្រកួតនៅលើទីលានដីក្រហមបីកម្មវិធីរដូវកាលមុនរួមមាន Monte Carlos Masters, Rome Masters និង French Open៕ អត្ថបទ៖នាង សុភាវុធ


