ភ្នំពេញ៖ របាយការណ៍នគរបាលចរាចរណ៍ផ្លូវគោកចេញផ្សាយថា គិតត្រឹមម៉ោង៤រសៀល ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងចំនួន ៥លើក បណ្តាលឲ្យមនុស្សចំនួន ១នាក់ស្លាប់ និងរងរបួសចំនួន ៨នាក់ ក្នុង នោះរបួសធ្ងន់ ៥នាក់ និងរបួសស្រាលចំនួន ៣នាក់។
គ្រោះថ្នាក់ចរាចរណ៍បានកើតនៅរាជធានី-ខេត្តចំនួន ៤ មានដូចជា៖ ខេត្តកំពត របួស ២នាក់, ភ្នំពេញ របួស ៣នាក់ , ព្រៃវែង ស្លាប់ ១នាក់ និងខេត្ត ពោធិ៍សាត់ របួស ២នាក់៕

