របាយការណ៍៖ អ៊ីរ៉ង់ផ្តល់ឲ្យអាមេរិកនូវសំណើបើកច្រកសមុទ្រ Hormuz និងពន្យារការចរចានុយក្លេអ៊ែរ

2026/04/27 11:16:36 pm        82

ដោយដកស្រង់សម្តីមន្ត្រីអាមេរិកមមួយរូប និងប្រភពចំនួន ២ ដែលដឹងអំពីបញ្ហានេះ សារព័ត៌មាន Axios បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់បានផ្តល់ឲ្យសហរដ្ឋអាមេរិកនូវសំណើថ្មីមួយ ក្នុងនោះរួមទាំងមានការពន្យារពេលការចរចានុយក្លេអ៊ែរ ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ និងបញ្ចប់សង្គ្រាម។

យោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Axios បានឲ្យដឹងថា ផែនការនេះ ដែលបានបង្ហាញតាមរយៈអ្នកសម្របសម្រួល នៅក្នុងប្រទេសប៉ាគីស្ថាន អំពាវនាវឲ្យមានការពន្យាររយៈពេលនៃបទឈប់បាញ់ ដើម្បីឲ្យភាគីនានាអាចធ្វើការឆ្ពោះទៅរកការបញ្ចប់ជាអចិន្ត្រៃយ៍នូវការប្រយុទ្ធ។

ហើយការចរចានុយក្លេអ៊ែរនឹងកើតមាននៅពេលបន្ទាប់ លុះត្រាតែការបិទខ្ទប់ច្រកសមុទ្រ Hormuz ដោយសហរដ្ឋអាមេរិក ត្រូវបានដកចេញ។ សារព័ត៌មាន Axios បានឲ្យដឹងទៀតថា អ្នកសម្របសម្រួលប៉ាគីស្ថាន បានផ្តល់សំណើនេះទៅសេតវិមានរួចហើយ ប៉ុន្តែគេមិនច្បាស់នោះទេថា តើសហរដ្ឋអាមេរិកចង់ពិចារណាស្វែងយល់អំពីវាដែរ ឬអត់។

ប្រធានាធិបតីអាមេរិក លោក Donald Trump មានគម្រោងធ្វើកិច្ចប្រជុំ នៅក្នុងបន្ទប់ពិភាក្សាស្ថានភាពរបស់សេតវិមាន White House Situation Room នៅថ្ងៃចន្ទ (ទី២៧ ខែមេសា) ជាមួយមន្ត្រីសន្តិសុខជាតិ និងគោលនយោបាយការបរទេស។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មានដដែលនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានផ្ញើតាមអ៊ីម៉ែល អ្នកនាំពាក្យសេតវិមាន លោកស្រី Olivia Wales បាននិយាយថា៖ «ទាំងនេះគឺជាការពិភាក្សាការទូតដ៏រសើប ហើយសហរដ្ឋអាមេរិកនឹងមិនចរចាតាមរយៈសារព័ត៌មានទេ»។

គួរបញ្ជាក់ថា កិច្ចប្រឹងប្រែង ដើម្បីចាប់ផ្ដើមការចរចាសន្តិភាពឡើងវិញ ជុំវិញសង្គ្រាមអ៊ីរ៉ង់ បានផ្អាកកាលពីចុងសប្តាហ៍ បន្ទាប់ពីលោក Trump បានលុបចោលដំណើរទស្សនកិច្ចដែលបានគ្រោងទុកដោយបេសកជនជាន់ខ្ពស់របស់លោក ហើយសាធារណរដ្ឋឥស្លាម បានលើកឡើងថា ខ្លួននឹងមិនចរចាទេ ដរាបណាខ្លួនកំពុងត្រូវបានគំរាមកំហែង៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        212
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        200
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        198

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm