លោក Trump ពិពណ៌នាអំពីការបាញ់ប្រហារថា ជាភស្តុតាងនៃអំណាចប្រធានាធិបតីរបស់លោក

2026/04/27 11:23:28 pm        102

ឈុតសម្លៀកបំពាក់ផ្លូវការរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump មើលទៅហាក់ដូចជានៅតែមានរបៀបរៀបរយ នៅពេលដែលលោកបានឡើងទៅកាន់វេទិកា នៅសេតវិមាន កាលពីយប់ថ្ងៃសៅរ៍ (ទី២៥ ខែមេសា ឆ្នាំ២០២៦) ពោលគឺត្រឹមតែមួយម៉ោងប៉ុណ្ណោះ បន្ទាប់ពីមានការប៉ុនប៉ងសម្លាប់រូបលោក។

នៅពេលនោះ លោក Trump បានប្រាប់អ្នកសារព័ត៌មានធំៗបំផុតមួយចំនួន នៅទីក្រុងវ៉ាស៊ីនតោនថា៖ «នៅពេលដែលអ្នកមានឥទ្ធិពល ពួកគេនឹងតាមអ្នកជាប់ជានិច្ច»។ លោក Trump បានបន្ថែមថា៖ «នៅពេលដែលអ្នកមិនមានឥទ្ធិពល ពួកគេនឹងមិនខ្វល់ជាមួយអ្នកទេ»។

បន្ទាប់ពីមានឧប្បត្តិហេតុមួយដែលបណ្តាលឲ្យមនុស្សជាច្រើន ក្នុងចំណោមអ្នកចូលរួម ២.៦០០នាក់ ក្នុងកម្មវិធីអាហារពេលល្ងាចរបស់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន ក្រាបចុះទៅលើឥដ្ឋ ខណៈដែលកងកម្លាំងសេវាសម្ងាត់ បានប្រញាប់ប្រញាល់នាំលោកប្រធានាធិបតី និងឥស្សរជនផ្សេងទៀតចេញ ការកត់សម្គាល់របស់លោក Trump នេះ បានគូសបញ្ជាក់ពីសភាវគតិផ្ទាល់ខ្លួនរបស់លោក ក្នុងការបង្វែរនិទានកថាពាក់ព័ន្ធរូបលោកឲ្យទៅជាវីរបុរសដែលមិនមានការភ័យខ្លាច ពោលគឺជាកម្លាំងដែលមិនអាចបញ្ឈប់បាន និងជាអ្នករួចពីគ្រោះថ្នាក់ ខណៈពេលដែលកម្រនឹងបណ្ដោយឲ្យឱកាសបាត់បង់ទៅទទេៗ ក្នុងការផ្សព្វផ្សាយអាទិភាពរបស់លោក។

សូមបញ្ជាក់ថា កម្មវិធីអាហារពេលល្ងាចរបស់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន បានបញ្ចប់ភ្លាមៗ បន្ទាប់ពីបុរសម្នាក់បានរត់កាត់សន្តិសុខនៅខាងក្រៅបន្ទប់ជប់លៀង ប្រដាប់ដោយអាវុធច្រើន។ បន្ទាប់ពីមានការបាញ់ប្រហារតគ្នាមួយសន្ទុះជាមួយភ្នាក់ងារផ្សេងៗ ជនសង្ស័យឈ្មោះ Cole Tomas Allen វ័យ ៣១ឆ្នាំ ត្រូវបានឃុំខ្លួននៅកន្លែងកើតហេតុ ហើយត្រូវបានសួរចម្លើយ កាលពីថ្ងៃអាទិត្យ មុនពេលជនល្មើស ត្រូវចូលបង្ហាញខ្លួន នៅតុលាការ នាថ្ងៃបន្ទាប់៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm