ផែនការបញ្ចប់សង្គ្រាមរបស់អ៊ីរ៉ង់ មាន ៣ដំណាក់កាល ខណៈភាពតានតឹងនៅច្រកសមុទ្រ Hormuz កើនឡើង

2026/04/27 11:26:24 pm        63

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានបង្ហាញពីលក្ខខណ្ឌរបស់ទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម ទៅកាន់សហរដ្ឋអាមេរិកតាមរយៈប្រទេសប៉ាគីស្ថាន ដោយបង្ហាញសំណើ ៣ដំណាក់កាល ដែលមានគោលបំណងកាត់បន្ថយភាពតានតឹង។ នេះបើយោងតាមការឲ្យដឹងពីប្រភពអ៊ីរ៉ង់។

លោក Araghchi បានទៅដល់ទីក្រុងអ៊ីស្លាម៉ាបាដ កាលពីថ្ងៃអាទិត្យ (ទី២៦ ខែមេសា ឆ្នាំ២០២៦) បន្ទាប់ពីឈប់សំចតរយៈពេលខ្លី នៅប្រទេសអូម៉ង់ ដែលជាដំណើរទស្សនកិច្ចលើកទី២ របស់លោក ទៅកាន់រដ្ឋធានីរបស់ប៉ាគីស្ថាន ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយនេះគឺជាផ្នែកមួយនៃការជំរុញការទូត ក្នុងតំបន់យ៉ាងទូលំទូលាយ។

យោងតាមសំណើនេះ បានបង្ហាញថា ដំណាក់កាលទី១ ផ្តោតលើការបញ្ឈប់អរិភាពទាំងស្រុង និងការធានាជាប់ចំណងផ្លូវច្បាប់ ដើម្បីកុំឲ្យមានការវាយប្រហារឡើងវិញលើអ៊ីរ៉ង់ និងលីបង់។ មានតែបន្ទាប់ពីការប្តេជ្ញាចិត្តបែបនេះត្រូវបានធានាប៉ុណ្ណោះទេ ទើបការចរចាចូលទៅកាន់ដំណាក់កាលទី២ ដែលផ្តោតលើការគ្រប់គ្រង និងសន្តិសុខនៃច្រកសមុទ្រ Hormuz។ ហើយដំណាក់កាលទី៣ នឹងដោះស្រាយកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ តែទីក្រុងតេអេរ៉ង់ បានសង្កត់ធ្ងន់ថា ខ្លួននឹងមិនចូលរួមក្នុងការចរចានុយក្លេអ៊ែរនោះទេ រហូតដល់មានវឌ្ឍនភាពនៅដំណាក់កាលដំបូងសិន។

ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការ Fars របស់អ៊ីរ៉ង់ បានរាយការណ៍ថា លោក Araghchi ក៏បានផ្ញើសារជាលាយលក្ខណ៍អក្សរទៅកាន់ទីក្រុងវ៉ាស៊ីនតោនផងដែរ ដោយគូសបញ្ជាក់ពី «បន្ទាត់ក្រហម» របស់ទីក្រុងតេអេរ៉ង់ ជាពិសេសលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងច្រកសមុទ្រ Hormuz។ របាយការណ៍នេះបានឲ្យដឹងថា សារនេះមានបំណងបញ្ជាក់ពីជំហររបស់អ៊ីរ៉ង់ ជាជាងសារបង្ហាញពីការចរចាផ្លូវការ។

ទោះបីជាមានកិច្ចប្រឹងប្រែងផ្នែកការទូតទាំងនេះក៏ដោយ ក៏ការខ្វែងគំនិតគ្នាយ៉ាងខ្លាំងនៅតែមានដដែល។ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកបានលុបចោលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអាមេរិកទៅប៉ាគីស្ថាន ដោយចាត់ទុកថា ការចូលរួមបន្ថែមទៀតថា ជាការខ្ជះខ្ជាយពេលវេលា៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm