ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងមូស្គូរបស់រុស្ស៊ី ភ្ញាក់ឡើងឃើញទីក្រុងរបស់ពួកគេគ្របដណ្តប់ដោយព្រិលនោព្រឹកថ្ងៃចន្ទនេះ ស្របពេលរងការវាយប្រហារពីព្យុះព្រិល ដែលជាព្យុះព្រិលដ៏កម្រខុសពីធម្មតានៅចុងខែមេសា ។
ដើមឈើជាច្រើនបានបាក់ដោយសារទ្រព្រិលដ៏ធ្ងន់ ហើយនិងខ្យល់បក់ខ្លាំង ក្នុងនោះរថយន្តខូចខាតមួយចំនួន បានចតចោលនៅក្បែរគ្នា ។ លោក Alexander ដែលរថយន្តរបស់លោកស្ថិតនៅក្រោមមែកឈើបាក់ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា វាមិនល្អទាល់តែសោះ នៅពេលជួបស្ថានភាពអាកាសធាតុដ៏ចម្លែកខុសពីធម្មតាបែបនេះ ។
ការធ្វើដំណើរដោយថ្មើរជើង ក៏មិនងាយស្រួលនោះដែរ ពេលដែលស្ថានភាពផ្លូវមានព្រិល និងទឹកកកបែបនេះ បង្កឲ្យរអិលខ្លាំង ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ដោយសាររយៈចម្ងាយមើលឃើញពុំសូវច្បាស់ និងខ្យល់បក់ខ្លាំង ជើងហោះហើរជាង ៥០វ៉ុល ត្រូវបានផ្អាកនៅតាមអាកាសយានដ្ឋានក្នុងទីក្រុងមូស្កូ ។
សេវាកម្មសង្រ្គោះបន្ទាន់ បានប្រកាសការគំរាមកំហែងអាកាសធាតុក្នុងកម្រិតពណ៌លឿងទុំ ហើយការតាំងលំនៅ ៥០កន្លែងនៅតំបន់មូស្កូ ត្រូវបានរាយការណ៍ថា រងផលប៉ះពាល់ដោយសារការកាត់ផ្តាច់ចរន្តអគ្គិសនី ។
យោងតាមការព្យាករអាកាសធាតុ បានឲ្យដឹងថា នៅពុំទានមានទិន្នន័យផ្លូវការពីអ្នករងរបួសនោះទេ ។ ព្រិល និងភ្លៀងធ្លាក់ ត្រូវបានគេរំពឹងថា នឹងកើតមានរយៈពេល ១ថ្ងៃទៀត ហើយក្រោយមក សីតុណ្ហភាពនឹងវិលត្រឡប់ទៅរកសភាពធម្មតាវិញ ៕

