មជ្ឈមណ្ឌលប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្រចក្រភពអង់គ្លេស (UKMTO) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាដឹកទំនិញមួយគ្រឿង ត្រូវបានគេប្លន់ នៅចម្ងាយជាង ៩ គីឡូម៉ែត្រ ភាគឦសាននៃទីក្រុង Garacad ប្រទេសសូម៉ាលី។
សេចក្តីថ្លែងការណ៍នេះ បានឲ្យដឹងថា៖«UKMTO បានទទួលរបាយការណ៍អំពីឧប្បត្តិហេតុមួយ នៅជាង ៩ គីឡូម៉ែត្រ ភាគឦសាននៃ Garacad ប្រទេសសូម៉ាលី»។
យោងតាម UKMTO មនុស្សដែលគ្មានការអនុញ្ញាត បានគ្រប់គ្រងនាវាដឹកទំនិញមួយគ្រឿង ដែលត្រូវបានបញ្ជូនចូលក្នុងដែនទឹកនេះ»៕

