ប្រធានក្រុមឃ្លាំមើលនុយក្លេអ៊ែរអង្គការសហប្រជាជាតិ(UN)និយាយនៅខួបលើកទី ៤០នៃគ្រោះមហន្តរាយវិទ្យុសកម្មដ៏អាក្រក់បំផុតរបស់ពិភពលោកថា គ្រោះមហន្តរាយនុយក្លេអ៊ែរ Chornobyl ពុំត្រូវបានគេមើលឃើញថា ជាប្រវត្តិសាស្រ្តនោះទេ ប៉ុន្តែវាគឺជាទំនួលខុសត្រូចំពោះអាយុជីវិតមនុស្ស ។

លោក Rafael Grossi គឺជាប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA)និយាយនៅក្នុងសារជាវីដេអូដែលបានបញ្ចេញកាលពីថ្ងៃអាទិត្យថា អង្គការរបស់លោក បានធ្វើការក្នុងរយៈពេល ៤០ឆ្នាំកន្លងមកនេះ ជាមួយអ៊ុយក្រែន ដើម្បីយល់ឲ្យច្បាស់ពីអ្វីដែលបានកើតឡើង ដើម្បីលាតត្រដាងការពិត ហើយនិងគាំទ្រដំណើរការយូរអង្វែងនៃការកែលម្អឡើងវិញ និងការសា្តឡើងវិញ ។
លោកថា បច្ចុប្បន្នតំបន់ជាច្រើននៅតំបន់លើកលែងជុំវិញរោងចក្រ បានបិទកម្រិតធម្មតានៃសារធាតុវិទ្យុសកម្ម ប៉ុន្តែតំបន់ខ្លះទៀត ជាពិសេសនៅជុំវិញម៉ាស៊ីនរ៉េអាក់ទ័ររងការបំផ្លិចបំផ្លាញ នៅតែមានកម្រិតបំពុលខ្ពស់ ។
កាលពីឆ្នាំមុន ការវាយប្រហារយានដ្រូនរុស្ស៊ី បានធ្វើឲ្យរហែកឧបករណ៍ការពារគម្របម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ Chornobyl ដែលរងគ្រោះដោយសារគ្រោះមហន្តរាយ ស្ទើតែធ្វើឲ្យកើតមានសោកនាដកម្មមួយទៀតទៅហើយ ។
លោក Grossi និយាយថា ក្រុមការងាររបស់ពួកយើង បន្តនៅរោងចក្រថាមពលនុយក្លេអ៊ែរទាំងអស់របស់អ៊ុយក្រែន ដើម្បីគាំទ្រសុវត្ថិភាពនុយក្លេអ៊ែរ ហើយនិងបន្តជូនដំណឹងដល់ពិភពលោកពីអ្វីដែលកំពុងកើតឡើង ៕
