រដ្ឋមន្ត្រីការបរទេសអារ៉ាប់រួម លោក Sheikh Abdullah bin Zayed Al-Nahyan បាននិយាយតាមទូរស័ព្ទទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃអាទិត្យ អំពីការវិវត្តចុងក្រោយបំផុតនៅក្នុងតំបន់។
ទីភ្នាក់ងារសារព័ត៌មាន Emirates បានរាយការណ៍ថា ពួកគេបានពិភាក្សាអំពីបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ និងបានស្វែងយល់ពីវិធី ដើម្បីសម្រេចបានសន្តិភាព និងសន្តិសុខ តាមរយៈការពង្រីងសកម្មភាពរួមគ្នា។

លោក Sheikh Abdullah បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) ក្នុងការលើកកម្ពស់សន្តិភាព ជាពិសេសរវាងប្រទេសលីបង់ និងអ៊ីស្រាអែល ហើយបាននិយាយថា ដំណោះស្រាយនយោបាយ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ដើម្បីដោះស្រាយវិបត្តិ និងបង្កើនសន្តិសុខក្នុងតំបន់។
រដ្ឋមន្ត្រីទាំងពីរ ក៏បានពិភាក្សាអំពីផលប៉ះពាល់នៃការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ទៅលើអមីរ៉ាតអារ៉ាប់រួម និងប្រទេសដទៃទៀត និងឥទ្ធិពលរបស់វាទៅលើសន្តិភាពអន្តរជាតិ ការផ្គត់ផ្គង់ថាមពល សន្តិសុខដែនសមុទ្រ និងស្ថិរភាពសេដ្ឋកិច្ច៕
