អ្នកស្រុកជម្លៀសខ្លួនចេញ ខណៈភ្លើងឆេះព្រៃជប៉ុន ឈានចូលដល់ថ្ងៃទី ៤ជាប់ៗគ្នា

2026/04/28 12:57:54 am        54

 ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យនៅតំបន់ភាគខាងជើងប្រទេសជប៉ុន បានព្យាយាមទប់ស្កាត់ភ្លើងឆេះព្រៃ ២កន្លែងនៅខេត្ត Iwate សម្រាប់រយៈពេល ៤ថ្ងៃជាប់ៗគ្នា ស្របពេលដែលអណ្តាតភ្លើងរីករាលដាលកាន់តែខិតជិតតំបន់រស់នៅរបស់អ្នកស្រុក និងបង្ខំឲ្យប្រជាពលរដ្ឋជាង ៣ពាន់នាក់ ជម្លៀសខ្លួនចេញ ។

 ឧទ្ធម្ភាគចក្រមកពីកងកម្លាំងការពារខ្លួនជប៉ុន និងក្រុមភ្នាក់ងារពន្លត់អគ្គិភ័យមកពីខេត្ត Gunma ដែលមានចម្ងាយ ៥៥០គ.មពីខេត្ត Iwate ត្រូវបានដាក់ពង្រាយ ពេលដែលអណ្តាតភ្លើងរីករាលដាលជុំវិញទីក្រុង Otsuchi ជាទីដែល ១ភាគ ៣នៃព្រជាពលរដ្ឋក្នុងទីក្រុង ត្រូវបានបញ្ជាឲ្យជម្លៀសខ្លួនចេញ ។

 លោកយាយ Taeko Kajiki វ័យ ៧៦ឆ្នាំ ដែលបានជម្លៀសទៅកាន់ជំរំជម្លៀសខ្លួន និយាយថា វាពិតជាគួរឲ្យខ្លាចខ្លាំងណាស់ ។ បើសិនជាជាផ្ទះរបស់ពួកយើងត្រូវបានភ្លើងឆេះ ខណៈដែលពួកយើងរស់នៅទីនេះ ច្បាស់ណាស់ថា ពួកយើងមិនដឹងថាតើគួរទៅទីណានោះទេ ។

 ទីភ្នាក់ងារឧតុនិយមជប៉ុន រាយការណ៍ថា គ្មានភ្លៀងធ្លាក់ត្រូវបានព្យាករថានឹងកើតមាននោះទេ នៅសប្តាហ៍ខាងមុខនេះ បង្កឲ្យមានក្តីបារម្ភកើនឡើងថា ស្ថានភាពអាកាសធាតុស្ងួត អាចនឹងពន្យាពេលការសង្រ្គោះបន្ទាន់ ។

 ដោយឡែក លោក Masashi Kikuchi គឺជាអ្នកស្ម័គ្រចិត្តពន្លត់អគ្គិភ័យក្នុងស្រុកមួយរូប និយាយថា ស្ថានភាពខ្យល់បក់ល្អប្រសើរបន្តិចហើយ ប៉ុន្តែស្ថានភាពស្ងួតខ្លាំងបែបនេះ នឹងធ្វើឲ្យភ្លើងឆេះព្រៃនៅតែបន្តឆាបឆេះកាន់តែធ្ងន់ធ្ងរ ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm