ការជំនុំជម្រះជាសាធារណៈលើកដំបូងរបស់លោក Atef Najib ដែលជាអតីតមន្រ្តីសន្តិសុខជាន់ខ្ពស់មួយរូប និងជាបងប្អូនជាដូនមួយរបស់មេដឹកនាំទម្លាក់ចេញពីអំណាចលោក Bashar al-Assad ដែលត្រូវបានគេមើលឃើញថា ជាអ្នកនៅពីក្រោយបដិវត្តន៍ពណ៌ឆ្នាំ ២០១១ ដោយសារការបង្រ្កាបយ៉ាងចាស់ដៃលើបាតុករនៅទីក្រុងភាគខាងត្បូង Daraa នោះ បានចាប់ផ្តើមហើយនៅទីក្រុងដាម៉ាសកាលពីថ្ងៃអាទិត្យ ។
លោក Atef Najib ដែលជាឧត្តមសេនីយ៍ឯកម្នាក់ និងជាអតីតប្រធាននាយករដ្ឋសន្តិសុខនយោបាយនៅទីក្រុង Daraa ត្រូវបានចាប់ខ្លួនដោយកងកម្លាំងអគ្គសេន្តិសុខ នៅខេត្តភាគលិច Latakia កាលពីខែមករា ឆ្នាំ ២០២៥ ។
ការចាប់ខ្លួនកាលពីឆ្នាំ ២០១១ និងការធ្វើទារុណកម្មលើក្រុមក្មេងប្រុសស៊ីរីនៅទីក្រុង Daraa ជាទីដែលលោក Daraa គឺជាប្រធានសន្តិសុខនោះ បង្កឲ្យមានបាតុកម្ម ហើយចុងក្រោយបណ្តាលឲ្យមានបដិវត្តន៍ពណ៌នៅទូទាំងប្រទេស និងវិធានការបោសសម្អាតយ៉ាងឃោឃៅដោយរដ្ឋបាលរបស់លោក Assad ។

សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលោក Najib កាលពីឆ្នាំ ២០១១ សម្រាប់ការជាប់ពាកព័ន្ធរងការចោទប្រកាន់ ជុំវិញការបំពានសិទ្ធិមនុស្សនៅស៊ីរី ។
លោក Ramzi Abu Lubbod ស្ថិតក្នុងចំណោមដើមបណ្តឹងម្នាក់ និយាយថា ជាការពិតណាស់ថា ពួកយើងសង្ឃឹមថា នឹងមានការអនុវត្តន៍យុត្តិធម៌អន្តរកាល ឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ហើយឧក្រិដ្ឋជនទទួលការការទោសអតិបរមា គឺការប្រហារជីវិតចោលតែម្តង ៕
