លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា សហរដ្ឋអាមេរិកបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយជម្លោះនៅអ៊ុយក្រែន។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News ថា៖«យើងកំពុងព្យាយាមធ្វើអ្វីមួយឲ្យបានសម្រេច ប៉ុន្តែការប្រយុទ្ធ នៅតែបន្ត»។
មេដឹកនាំអាមេរិករូបនេះ បានអះអាងថា លោកបានធ្វើការសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ( Vladimir Putin) និង លោក វ្ល៉ូឌីមី ហ្សេឡិនស្គី ។ ទោះជាយ៉ាងណាក៏ដោយ លោកមិនបានចែករំលែកពីចំណុចខ្វះខាតណាមួយនៃ«ការសន្ទនា» ទាំងនេះទេ។ លោកក៏មិនបានបញ្ជាក់ពីពេលវេលាដែលលោកបាននិយាយជាមួយពួកគេកាលពីលើកមុននោះដែរ៕

