ប្រជាពលរដ្ឋរស់នៅប្រទេសហ្គាណា និងកូឌីវ័រ មានក្តីក្រៀមក្រំជាខ្លាំង និងតក់ស្លុតក្រោយការវាយប្រហារនៅប្រទេសម៉ាលីបានសម្លាប់លោករដ្ឋមន្រ្តីការពារជាតិ Sadio Camara ។
អ្នកនាំពាក្យរដ្ឋាភិបាលម៉ាលីនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រថយន្តមួយគ្រឿងដែលផ្ទុក គ្រឿងផ្ទុះបើកបរដោយជនវាយប្រហារអត្តឃាតម្នាក់ បានបើកបុកចូលលំនៅឋានរបស់លោក Sadio Camara ស្ថិតក្នុងទីក្រុង Kati បង្កឲ្យមានការបាញ់ប្រហារបណ្តាលឲ្យរូបលោករងរបួស និងក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ ។
នៅក្នុងរដ្ឋធានី Accra របស់ហ្គាណា យុវជន Sidi Keita គឺជានិស្សិតម៉ាលីមួយរូបនិយាយថា រូបគេមានភាពក្រៀមក្រំជាពន់ពេក ក្រោយពេលទទួលបានដំណឹងអកុសលបែបនេះ ។
ខណៈពេលនោះដែរ រដ្ឋាភិបាលម៉ាលី បានប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេល ២ថ្ងៃ ហើយសម្ព័ន្ធមិត្តក្រុមអាល់កៃដាបានប្រកាសទទួលស្គាល់ការវាយប្រហារមួយនេះ ។
ការវាយប្រហារនេះដែរ បញ្ជាក់ពីការគំរាមកំហែងជាប់លាប់ដែលរដ្ឋាភិបាលដឹកនាំដោយយោធារបស់លោក Assimi Goita កំពុងប្រឈមមុខ ដែលបានទប់ស្កាត់អំពើហិង្សារបស់ក្រុមឧទ្ទាម ទោះបីជាមានប្រតិបត្តិការកាន់តែខ្លាំងក៏ដោយ ។
ដោយឡែក អង្គការសហប្រជាជាតិ(UN) ក៏បានថ្កោលទោសការវាយប្រហារនេះដែរ និងបានអំពាវនាវឲ្យមានការឆ្លើយតបពីអន្តរជាតិចំពោះភាពអសន្តិសុខកាន់តែអាក្រក់នៅទូទាំងតំបន់ Sahel ៕

