ភ្នំពេញ ៖ ក្រសួងធនធានទឹក បានស្នើឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បញ្ជូលគម្រោងចំនួនពីររបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលមិនធ្លាប់មានសោះ ទៅក្នុងបញ្ជីគម្រោងរបស់អេកមិកដែលនឹងគ្រោងដាក់ឆ្លងក្នុងកិច្ចប្រជុំលើកទី១០ នៃអេកមិកនាពេលខាងមុខ។ នេះបើតាមហ្វេសប៊ុករប ស់ក្រសួងធនធានទឹក និងឧតុនិយមផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២។ប្រភពដដែលបញ្ជាក់បន្ថែមថា គម្រោងទាំងនោះរួមមាន៖
១- គម្រោងសន្តិសុខទឹកក្នុងអាងទន្លេមេគង្គផ្នែកខាងលើ
២- គម្រោងធ្វើទំនើបកម្មវិស្វកម្មលើប្រព័ន្ធប្រឡាយនាំដីល្បាប់ចំនួន ៥៧៥ កន្លែង ក្នុងតំបន់អាងទន្លេមេគង្គលើ អាងទន្លេមេគង្គក្រោម និងអាងទន្លេសាប ដើម្បីបញ្ជៀសឱ្យខាងតែបាននូវជំនន់ដែលតែងតែយាយីរាជធានីភ្នំពេញ ឱ្យបានផុតពីជំនន់។
សំណើរបស់ក្រសួងធនធានទឹក និងឧតុនិយមបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំអន្តរក្រសួង ស្តីពី អេកមិក ដែលបានប្រព្រឹត្តទៅនៅក្នុងទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២៕ ដោយ៖ គង់ ឌិន