អធិការបតីអាល្លឺម៉ង់ លើកឡើងថា អ៊ុយក្រែនអាចនឹងព្រមបាត់បង់ទឹកដី ដើម្បីបើកផ្លូវចូល EU

2026/04/28 03:25:16 am        52


អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz នៅថ្ងៃចន្ទ (ទី២៧ ខែមេសា ឆ្នាំ២០២៦) នេះ បានលើកឡើងថា ប្រទេសអ៊ុយក្រែន ប្រហែលត្រូវព្រមទទួលយកថា ផ្នែកខ្លះនៃទឹកដីរបស់ខ្លួន អាចនៅតែមិនស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុងគីវដដែលទៀតទេ នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពនាពេលអនាគតជាមួយរុស្ស៊ី ដោយភ្ជាប់ការធ្វើសម្បទានបែបនេះទៅនឹងការរំពឹងទុករបស់ប្រទេសនេះ ក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប (EU)។

នៅសាលា Carolus-Magnus-Gymnasium ក្នុងទីក្រុង Marsberg ដែលជាទីក្រុងមួយ នៅតំបន់ North Rhine-Westphalia នាថ្ងៃចន្ទនេះ លោក Merz បានប្រាប់សិស្សានុសិស្សថា៖ «នៅចំណុចណាមួយ ប្រទេសអ៊ុយក្រែន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់។ នៅចំណុចណាមួយ សង្ឃឹមថា មានសន្ធិសញ្ញាសន្តិភាពជាមួយរុស្ស៊ី។ បន្ទាប់មក វាប្រហែលជាថា ផ្នែកនៃទឹកដីអ៊ុយក្រែន លែងជារបស់អ៊ុយក្រែនទៀតហើយ»។

លោក Merz បានបន្ថែមថា៖ «ប្រសិនបើលោកប្រធានាធិបតី (Volodymyr) Zelenskyy ចង់ពន្យល់រឿងនេះទៅកាន់ប្រជាជនរបស់គាត់ និងទទួលបានសំឡេងគាំទ្រភាគច្រើន សម្រាប់វា ហើយគាត់ត្រូវធ្វើប្រជាមតិលើដំណើរការនេះនោះ គាត់ត្រូវតែប្រាប់ប្រជាជនក្នុងពេលតែមួយថា រូបគាត់បានបើកផ្លូវទៅកាន់អឺរ៉ុប សម្រាប់ប្រជាជនរបស់គាត់»។

វឌ្ឍនភាពនៃការចូលជាសមាជិក EU របស់ទីក្រុងគីវ ត្រូវបានរារាំងដោយនាយករដ្ឋមន្ត្រីជាតិនិយមហុងគ្រី លោក Viktor Orban ប៉ុន្តែការបរាជ័យរបស់លោក នៅក្នុងការបោះឆ្នោតកាលពីដើមខែនេះ បានបង្កើនក្តីសង្ឃឹមថា ដំណើរការនេះ អាចឈានទៅជំហានបន្ទាប់។ បច្ចុប្បន្នអ៊ុយក្រែនមានឋានៈជាបេក្ខជនផ្លូវការរបស់ EU។

កាលពីសប្តាហ៍មុន EU បានអនុម័តប្រាក់កម្ចីចំនួន ៩០ពាន់លានអឺរ៉ូ ដល់អ៊ុយក្រែន ដែលគ្របដណ្តប់លើតម្រូវការភាគច្រើនរបស់ប្រទេសនេះ រហូតដល់ឆ្នាំ២០២៧ ប៉ុន្តែប្លុកនេះនៅតែមានការខ្វែងគំនិតគ្នា លើការពន្លឿននៃការចរចាចូលជាសមាជិករបស់ទីក្រុងគីវ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm