UN៖ ស៊ុយអែតបានរំលោភលើសិទ្ធិកុមារមានពិការភាពអាល់បានី តាមរយៈការនិរទេស

2026/04/28 03:33:35 am        92


គណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) បានលើកឡើងនៅថ្ងៃចន្ទ (ទី២៧ ខែមេសា ឆ្នាំ២០២៦) នេះថា ប្រទេសស៊ុយអែតបានរំលោភលើសិទ្ធិរបស់កុមារអាល់បានីម្នាក់ ដែលមានពិការភាពធ្ងន់ធ្ងរ ដោយនិរទេសរូបគេ ២ដង ទៅកាន់អាល់បានី ដោយមិនបានធានាឡើយថា ក្មេងនោះនឹងអាចទទួលបានការព្យាបាលវេជ្ជសាស្រ្តចាំបាច់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ គណៈកម្មាធិការបានរកឃើញថា ស៊ុយអែតបានរំលោភលើសិទ្ធិរស់រានមានជីវិតរបស់កុមារ ក៏ដូចជាការហាមឃាត់ការធ្វើទារុណកម្ម និងការប្រព្រឹត្តដ៏ឃោរឃៅ អមនុស្សធម៌ ឬសកម្មភាពបន្ទាបបន្ថោក។

ករណីនេះ ទាក់ទងនឹងកុមារ E.B. ជាកុមារជនជាតិអាល់បានីដែលមានស្ថានភាពជំងឺជាច្រើនមុខ ក្នុងនោះរួមមានទាំងអូទីសឹម ប៉ះទង្គិចខួរក្បាល ទឹកក្នុងខួរក្បាល និងស្កន់ ឬឆ្កួតជ្រូក ដែលត្រូវបាននិរទេសជាមួយក្រុមគ្រួសាររបស់គេ ពីស៊ុយអែតក្នុងឆ្នាំ២០១៦ និងម្តងទៀត ក្នុងឆ្នាំ២០១៩ បន្ទាប់ពីការទាមទារសិទ្ធិជ្រកកោនមិនទទួលបានជោគជ័យ។

លោកស្រី Wafaa Bassim អនុប្រធានគណៈកម្មាធិការ បានលើកឡើងថា៖ «មុនពេលនិរទេសកុមារដែលមានពិការភាពធ្ងន់ធ្ងរ និងស្មុគស្មាញ ហើយនិងមានស្ថានភាពសុខភាពដែលគំរាមកំហែងដល់អាយុជីវិត រដ្ឋនានាត្រូវតែអនុវត្តការវាយតម្លៃយ៉ាងម៉ត់ចត់ និងជាលក្ខណៈបុគ្គល និងធានាថា ការព្យាបាល និងថ្នាំចាំបាច់ នឹងអាចមានលទ្ធភាពទទួលបាន និងរកបាន នៅក្នុងប្រទេសទទួលការនិរទេសនោះ»។

គណៈកម្មាធិការបានសង្កត់ធ្ងន់ថា អាជ្ញាធរស៊ុយអែតបានបរាជ័យក្នុងការផ្ទៀងផ្ទាត់ភស្តុតាងវេជ្ជសាស្រ្តឲ្យបានគ្រប់គ្រាន់ ដែលបង្ហាញថា កុមារពឹងផ្អែកលើការព្យាបាលសំខាន់ៗ ដែលមិនមាននៅក្នុងប្រទេសអាល់បានី។ ហើយលោកស្រី Bassim បានបន្ថែមថា «ក្នុងករណីធ្ងន់ធ្ងរដូចករណីរបស់កុមារ E.B. រដ្ឋនានាត្រូវធ្វើឲ្យច្រើនជាងការពិនិត្យឡើងវិញតាមស្តង់ដារ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm