ប្រជាពលរដ្ឋដែលអំពាវនាវឲ្យមានការផ្លាស់ប្តូរនយោបាយនៅប្រទេសគុយបា បានជួបជុំគ្នានៅទីក្រុង Miami សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ។
អ្នកចូលរួមការជួបជុំគ្នានេះ នាំគ្នាកាន់ទង់ជាតិគុយបា ស្លៀកពាក់សម្លៀកបំពាក់មានពណ៌របស់ប្រទេសកោះមួយនេះ និងកាន់បដាសរសេរថា “ដោះលែងគុយបា” ខណៈអ្នកចូលរួមខ្លះទៀតកាន់ឆ័ត្រមើលការសម្តែងនៅរោងមហោស្រព ។ អ្នកចូលរួមខ្លះទៀតរកកន្លែងជ្រកពីមេឃភ្លៀង ខណៈមេដឹកនាំបាតុកម្មថ្លែងតាមឧបករណ៍បំពងសំឡេងទៅកាន់ហ្វូងមនុស្ស ។
លោក Roberto Ferreiro គឺជាអ្នកស្រុកមួយរូបរស់នៅក្នុងទីក្រុង Miami និយាយថា ការធ្វើដំណើរមកទីនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពលរដ្ឋគុយបាទាំងអស់ ដែលបានចូលរួមឥតឈប់ឈរ ដើម្បីទាមទារសេរីភាពសម្រាប់គុយបា ។
ចំណែកឯលោក Caridad Valdes គឺជាអ្នកចូលរួមមួយរូបទៀត និយាយដែរថា អ្នកចូលរួមជាច្រើន បានលើកឡើងពីទំនាក់ទំនងផ្ទាល់ខ្លួនជាមួយគុយបា និងបទពិសោធន៍របស់ពួកគេចាកចេញពីប្រទេសមួយនេះ ។
លោកថា ពួកយើងមកទីនេះ តាមជើងហោះហើរសេរីភាព លោកមកជាមួយកូនស្រីរបស់លោក ប៉ុន្តែលោកមិនបានវិលត្រឡប់ទៅកាន់គុយបាវិញនោះទេ ។
អ្នកចូលរួមខ្លះទៀត បានបង្ហាញក្តីសង្ឃឹមរថា នឹងមានការផ្លាស់ប្តូរនយោបាយសម្រាប់គុយបា ហើយនិងបង្ហាញក្តីបារម្ភចំពោះអ្នកដែលកំពុងរស់នៅទីនោះ ។
លោក Jorge Cabrera ដែលជាចូលរួមមួយរូបទៀតនិយាយដែរថា លោកមានជំនឿលើព្រះ លោកសុំទៅចុះសម្រាប់បងប្អូនរបស់ពួកយើងដែលរស់នៅគុយបា ហើយនិងសុំសម្រាប់អ្នកទោសនយោបាយទាំងអស់ ៕