[UPDATE] ជនសង្ស័យបាញ់ប្រហារនៅពិធីទទួលទានអាហារពេលល្ងាចនៅទីក្រុងវ៉ាស៊ីនតោនត្រូវបានចោទប្រកាន់ពីបទព្យាយាមធ្វើឃាតលោក Trump

2026/04/28 03:55:28 pm        98

បុរសដែលត្រូវបានចោទប្រកាន់ពីបទបើកការបាញ់ប្រហារនៅឯពិធីទទួលទានអាហារពេលល្ងាចនៅទីក្រុងវ៉ាស៊ីនតោន ចូលរួមដោយលោក Donald Trump ត្រូវបានចោទប្រកាន់កាលពីថ្ងៃចន្ទ ២៧ មេសា សប្ដាហ៍នេះពីបទប៉ុនប៉ងធ្វើឃាតប្រធានាធិបតីអាមេរិក ហើយអាចប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត ប្រសិនបើត្រូវបានផ្តន្ទាទោស។ 

លោក Cole Tomas Allen អាយុ៣១ឆ្នាំ បានស្លៀកសម្លៀកបំពាក់អ្នកទោសដោយពាក់អាវពណ៌ខៀវ វាលករាងអក្ស V នឹងស្លៀកខោពណ៌ខៀវ នៅក្នុងការបង្ហាញខ្លួនលើកដំបូងរបស់គេក្នុងតុលាការសហព័ន្ធទីក្រុងវ៉ាស៊ីនតោន ពីរថ្ងៃបន្ទាប់ពីក្រុមអាជ្ញាធរបាននិយាយថាខ្មាន់កាំភ្លើងរូបនេះ បានបើកការវាយប្រហារមិនជោគជ័យនៅឯពិធីអាហារពេលល្ងាចរបស់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន ជាការជួបជុំប្រចាំឆ្នាំរបស់អ្នកកាសែត និងអ្នកនយោបាយដែលមានក្រវ៉ាត់កពណ៌ខ្មៅ។ ដៃរបស់គេត្រូវបានដាក់ខ្នោះពាត់ទៅក្រោយនៅពេលរូបគេត្រូវបាននាំចូល និងចេញពីបន្ទប់សវនាការ។

រដ្ឋអាជ្ញាលោកស្រី Jocelyn Ballantine បាននិយាយថា ជនសង្ស័យបានព្យាយាមធ្វើឃាតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald J Trump។

រដ្ឋអាជ្ញាស្តីទី លោក Todd Blanche បានប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីសវនាការថា ក្រុមអ្នកស៊ើបអង្កេតជឿថាជនល្មើស Allen បានកំណត់គោលដៅលើលោក Trump មួយផ្នែកដោយសារតែរូបគេហាក់ដូចជាសំដៅទៅលើប្រធានាធិបតីថាជា "ជនក្បត់ជាតិ" និងពាក្យប្រៀបធៀបផ្សេងទៀតនៅក្នុងសារអេឡិចត្រូនិកដែលរូបគេបានផ្ញើទៅសាច់ញាតិនៅយប់កើតហេតុការណ៍នោះ។

ហេតុការណ៍នេះគឺជាអំពើហិង្សានយោបាយចុងក្រោយបង្អស់នៅក្នុងសហរដ្ឋអាមេរិក។ សកម្មជននយោបាយអភិរក្សនិយម លោក Charlie Kirk ត្រូវបានបាញ់សម្លាប់នៅក្នុងការជួបជុំមួយកាលពីខែកញ្ញាឆ្នាំមុន ជាច្រើនខែបន្ទាប់ពីសមាជិកសភារដ្ឋ Minnesota មកពីគណបក្សប្រជាធិបតេយ្យ និងស្វាមីរបស់លោកស្រីត្រូវបានសម្លាប់។ លោក Trump ផ្ទាល់គឺជាគោលដៅនៃការប៉ុនប៉ងធ្វើឃាតពីរលើកក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm