សម្ដេចធិបតី៖ ត្រឹមឆ្នាំ២០២៥ កម្ពុជាទទួលពាក្យស្នើសុំចុះបញ្ជីម៉ាកចំនួន ១៥ ៦៨៣ ខណៈ​ការ​ចុះ​ប​​ញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនឹងជំរុញឱ្យមានកំណើនតម្រូវការផលិតផលលើទីផ្សារជាតិ និង​អន្តរជាតិ

2026/04/28 04:53:09 pm        521

ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០២៥ កម្ពុជាបានទទួលពាក្យស្នើសុំចុះបញ្ជីម៉ាកចំនួន ១៥ ៦៨៣ និង​ការ​ចុះ​បញ្ជី​ម៉ាកសម្គាល់ភូមិសាស្ត្រកម្ពុជា និងបរទេសចំនួន ៧៨ ខណៈការ​ចុះ​បញ្ជី​ម៉ាក​សម្គាល់​ភូមិ​សាស្ត្រ​ទំនិញ​ និងម៉ាកសមូហភាពនឹងជំរុញឱ្យមានកំណើនតម្រូវការផលិតផលលើទីផ្សារជាតិ និង​អន្តរជាតិកាន់តែច្រើនពង្រឹងភាពប្រកួតប្រជែង និងជាផ្នែក​មួយ​នៃ​គោល​ដៅ​ទេសចរណ៍​ផង​ដែរ​។

នេះ​បើ​តាមការបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា តាម​រយៈ​សារ​លិខិត អបអរសាទរទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៦ ក្រោមមូលបទ «កម្ម​សិទ្ធិ​បញ្ញា ​និងកីឡា» នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ។

សម្ដេចធិបតីបានថ្លែងថា ក្រោមកិច្ចខិតខំ​ប្រឹង​ប្រែងរ​បស់​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​កម្ម​សិទ្ធិ​បញ្ញា ​សមិទ្ធផលកម្មសិទ្ធិបញ្ញាសំខាន់ៗជាច្រើនដែលសម្រេចបានក្នុង ឆ្នាំ២០២៥ មានជាអាទិ៍ ការ​ទទួលពាក្យស្នើសុំចុះបញ្ជីម៉ាកចំនួន ១៥ ៦៨៣ និងការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រកម្ពុជា និង​បរទេសចំនួន ៧៨ ប្រកាសនីយបត្រតក្កកម្មចំនួន ១១៣ គំនូរឧស្សាហកម្មចំនួន ២៩១ និង​ស្នាដៃ សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលចំនួន១៤៦។ លទ្ធផលការងារសំខាន់ៗទាំងនេះ អាច​ចាត់ទុកជាសូចនាករ វាយតម្លៃមួយដែលឆ្លុះបញ្ចាំងឱ្យឃើញនូវសកម្មភាពសេដ្ឋកិច្ចដ៏រស់រវើក និង​ការរួមចំណែករបស់វិស័យឯកជនក្នុង ការអភិវឌ្ឍនិងកែច្នៃផលិតផល និង​ការ​បង្កើត​បច្ចេក​វិទ្យា​ថ្មី​ផង​ដែរ។

បន្ថែមពីនេះ​សម្រាប់កិច្ចការលើកកម្ពស់ ផលិតផលសក្តានុពលក្នុងស្រុក រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួង​ពាណិជ្ជ​កម្ម​ជាសេនាធិការបានជំរុញការប្រើប្រាស់ កម្មសិទ្ធិបញ្ញា ដើម្បីកសាង​កេរ្តិ៍​ឈ្មោះ​ផលិត​ផល​កម្ពុជា ជាពិសេសបានចូលរួមលើកកម្ពស់ទំនិញកសិផល ទំនិញកសិចំណីអាហារ និង​ទំនិញសិប្បកម្មកម្ពុជា តាមរយៈការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ រួមមាន : (១) ម្រេច​កំពត ​(២) ស្ករត្នោតកំពង់ស្ពឺ (៣) ទឹកឃ្មុំព្រៃមណ្ឌលគិរី (៤) ក្រូចថ្លុងកោះទ្រង់ (៥) ទឹក​ត្រី​កំពត​កែប (៦) អំបិលកំពតកែប (៧) បង្កងតាកែវ (៨) ប្រហុកសៀមរាប (៩) ស្វាយ​ចន្ទី​កំព​ង់​ធំ ​(១០) ស្វាយឧត្តរមានជ័យ (១១) ក្តាមថ្មកោះកុង និង (១២) សូត្រមាសភ្នំស្រុក។

ដោយ​ឡែក ម៉ាកសមូហភាពកម្ពុជា រួមមាន៖ (១) គុយទាវភ្នំពេញ (២) អង្ករព្រះវិហារ (៣) អំបុក​កំពង់ធំ (៤) អង្ករក្រអូប SKO (៥) អង្ករដំណើប DSMK (៦) នំបញ្ចុកសៀមរាប (៧) ក្រូចថ្លុងកោះពីរ (៨)ដូងខ្ទិះបាត់ដំបង (៩) ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល (១០) ​ថ្នាំ​ជក់​កម្ពុជា ​និង (១១) សំបុកត្រចៀកកាំកម្ពុជា។

សម្រាប់​ម៉ាក​វិញ្ញាតកម្មវិញ ម្លិះអង្គរ (Malys Angkor) ក៏ជាម៉ាកសម្គាល់ផលិតផល ដែល​មាន​កេរ្តិ៍​ឈ្មោះល្បីល្បាញ ហើយផ្សារភ្ជាប់ទៅនឹងកត្តាភូមិសាស្ត្រ និងចំណេះ​ដឹង​បែប​ប្រពៃណី​ព្រម​ទាំង​ជំនាញ​នៃការផលិតផងដែរ។ ការចុះបញ្ជីផលិតផលទាំងនេះ គឺជាសមិទ្ធផលដ៏សំខាន់ ដែល​កើត​ចេញ​ពី​ការខិតខំរួមគ្នា ក្នុងការបង្កើត ចងក្រង អភិរក្ស ថែរក្សា អភិវឌ្ឍផលិត​ផល​ក្នុង​ស្រុក​ឱ្យ​មាន​តម្លៃ​បន្ថែមខ្ពស់ និងចូលរួមផ្សព្វផ្សាយពី វប្បធម៌របស់ខ្មែរយើង។

សម្ដេចធិបតីបានថ្លែងថា៖«ខ្ញុំជឿជាក់យ៉ាងមុតមាំថា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាក​សមូ​ហភាព​នឹង​ជំរុញឱ្យមានកំណើនតម្រូវការផលិតផលលើទីផ្សារជាតិ និងអន្តរជាតិ​កាន់​តែច្រើន​ពង្រឹង​ភាព​ប្រកួតប្រជែង និងជាផ្នែកមួយនៃគោលដៅទេសចរណ៍ផងដែរ»។

សម្ដេចនាយករដ្ឋមន្រ្ដីបានបន្តថា ទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៦ បានរំលេចពី​អត្ថ​ប្រយោជន៍​នៃ​ការលើកកម្ពស់កម្មសិទ្ធិបញ្ញា មិនត្រឹមតែនៅក្នុងវិស័យកីឡានោះទេ ប៉ុន្តែ​ក៏​បាន​បង្ហាញ​អំពី​សារៈសំខាន់នៅក្នុងការជំរុញអ្នកវិនិយោគឱ្យបណ្តាក់ទុន ក្នុងផ្នែកស្រាវជ្រាវ​និង​អភិវឌ្ឍន៍ ដើម្បីចូលរួមធានាលើការផ្ទេរ និងការអភិវឌ្ឍបច្ចេកវិទ្យា និងផលិត​ផល​ដែល​ជា​កត្តាចាំបាច់សម្រាប់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ទេសចរណ៍ និងវប្បធម៌ ជាពិសេសជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម​ដែល​ជា​ក្បាល​ម៉ាស៊ីន​នៃកំណើនសេដ្ឋកិច្ច៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm