ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី ២៨ ខែមេសាឆ្នាំ២០២៦នេះ បានរៀបចំទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ ក្រោមមូលបទ៖« កម្មសិទ្ធិបញ្ញា និងកីឡា ការត្រៀមរួចរាល់ ការកំណត់ និងច្នៃប្រឌិត» ក្រោមអធិបតីភាព លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ហែម វណ្ណឌី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំង អញ្ជើញចូលរួមពីភារធារីស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា, ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាសម្រាប់ធុរកិច្ច ផ្នែកប្រព័ន្ធ អេកូឡូស៊ីនវានុវត្តន៍កម្មសិទ្ធិបញ្ញានៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក, និងតំណាងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ ប្រចាំកម្ពុជា និងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀត៕
