AFC ជូនដំណឹងកម្ពុជា មាន ២ក្លិបប៉ុណ្ណោះ ត្រូវលេងពានលំដាប់ទី២ ទ្វីបអាស៊ី ឆ្នាំ២០២៦/២៧

2026/04/28 05:12:20 pm        422

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) បានជូនដំណឹងជាថ្មី ពីការ​កំណត់​កូតា​ក្លិប​តំណាង​កម្ពុជា ​ដែលទទួលបានកៅអីចូលរួមប្រកួតពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ទ្វីបអាស៊ី AFC Champions League Two ឆ្នាំ២០២៦/២៧ មានតែ ២ក្លិបប៉ុណ្ណោះ។ នេះបើ​យោង​តាម​សេចក្ដី​បញ្ជាក់​របស់​សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទទួល​បាន​តាម​រយៈ​សារ​អេឡិច​ត្រូនិក(អ៊ីម៉ែល) ហើយត្រូវបានក្រុមហ៊ុន​ខេមបូឌាន​ព្រីមៀរ​លីគ​(CPL)​ ផ្សព្វ​ផ្សាយ​កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ។

ដោយទទួលបានការបញ្ជាក់បន្ថែមពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី សហព័ន្ធកីឡា​បាល់​ទាត់​កម្ពុជា ​បានធ្វើបច្ចុប្បន្នភាពនៃចំនួនកំណត់កូតាក្លិបបាល់ទាត់តំណាងជាតិ ដែលក​ម្ពុជា​ទទួល​បាន​ដើម្បី​ចូល​​រួម​ការ​ប្រកួត​ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាស៊ី ​សម្រាប់​ឆ្នាំ២​០២៦​/២៧ ​មានចំនួន ២ក្លិប រួមមាន៖ ក្រុមត្រូវលេងវគ្គចែកពូលពានរង្វាន់ AFC Champions League​ Two ឬ Group Stage ចំនួន ១ក្លិប និងក្រុមត្រូវលេងវគ្គជម្រុះពានរង្វាន់ AFC Champions League Two ឬវគ្គ Play-off ចំនួន ១ក្លិប។

បន្ថែម​សហព័ន្ធ ក៏បានបញ្ជាក់ ចំពោះការកំណត់គោលការណ៍ក្លិបបាល់ទាត់តំណាងជាតិ ចូលរួម​ការ​ប្រកួត​ពានរង្វាន់លំដាប់ទី២ ទ្វីបអាស៊ីនេះ នឹងត្រូវអនុវត្ត​ទៅ​តាម​លំដាប់​លំដោយ​ក្នុង​សេចក្តី​ជូន​ដំណឹង​លេខ ០៣៤/២៦ ស.ប.ក ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ របស់សហព័ន្ធ ពោល​គឺ​ផ្អែក​សំខាន់​លើចំណាត់ថ្នាក់របស់ក្លិបបាល់ទាត់ ចូលរួមការប្រកួតជើងឯកលីគកំពូលកម្ពុជា និង​ពាន​រង្វាន់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២៥/២៦ ដែលបាន​បំពេញ​អាជ្ញា​បណ្ណ​ក្លិប​អន្តរជាតិ AFC Club Licensing ពេញលេញ តាមលំដាប់លំដោយ ដូចជា៖

១. ក្លិប​ដែលទទួលបានជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ ដែលបានរកឃើញជាផ្លូវការ គឺ​ក្លិប​ព្រះខ័នរាជស្វាយរៀង។

២. ក្លិបដែលទទួលបានចំណាត់ថ្នាក់លេខ២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦។

៣. ក្លិបដែលទទួលបានជើងឯកពាននរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២៥​/២៦។

៤/. ក្លិបដែលទទួលបានចំណាត់លេខ៣ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦។

ត្រឡប់​ទៅចាប់អារម្មណ៍ក្លិបបាល់ទាត់កម្ពុជា ដែលទទួលបានអាជ្ញាប័ណ្ណ AFC Club License 2026/27 គឺមាន ៤ក្លិបប៉ុណ្ណោះ រួមមានក្លិបព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន វិសាខា និង​បឹងកេត​។ នេះបើតាមការជូនដំណឹងរបស់ CPL កាលពីសប្ដាហ៍កន្លងទៅ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm