រដ្ឋសម្រេចលុបបំបាត់កម្រៃស្កែនកុងតឺន័រទាំងស្រុងចាប់ពីខែឧសភាតទៅ ដើម្បីសម្រួល​ពាណិជ្ជ​កម្ម​ក្នុង​ស្រុក

2026/04/28 11:39:45 am        194

ទោះបីជាប្រឈមទៅនឹងការបាត់បង់ចំណូល ក៏ដូចជាវិបត្តិនានាយ៉ាងណាក្តី រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​សម្រេច នឹងគ្រោងដាក់​ឱ្យ​អនុវត្ត​ការ​លុប​បំបាត់​កម្រៃ​ស្កែន​កុង​តឺន័រ​ទាំង​ស្រុង​ចាប់​ពី​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ២០២៦តទៅ ដើម្បីជួយសម្រួលខាងផ្នែកពាណិជ្ជកម្ម និងចូល​រួម​ចំណែក​ក្នុង​កាត់​បន្ថយប​ន្ទុកថ្លៃដឹកជញ្ជូន (ឡូជីស្ទីក)។

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជា​អគ្គនាយក​នៃ​អគ្គ​នាយក​ដ្ឋាន​គយ​ និងរដ្ឋាករកម្ពុជា ក្នុងពិធីបើក​សិក្ខាសាលា​ផ្សព្វ​ផ្សាយ​វិធា​ន​ការ​មុត​ស្រួច​ក្នុង​ការ​បង្ការ និង​បង្រ្កាប​អំពើ​រត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច កាលពីព្រឹកទី២៨ ខែមេសានេះ បាន​មាន​ប្រសាសន៍​ឱ្យ​ដឹងថា ក្នុងគោលបំណងសម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋ​ក្នុង​ស្ថាន​ភាព​នៃ​ការ​កើន​ឡើងខ្ពស់ប្រេងឥន្ធនៈជាសកល ដែលវិធានការទាំងនោះរួមមាន៖ ការបញ្ចុះពន្ធ និង​អាករ​ រថយន្តអគ្គិសនី និងមុខទំនិញចាំបាច់សំខាន់ៗមួយចំនួនទៀត និងការ​ដាក់​ពន្ធ​និង​អាករ​ជា​បន្ទុក​របស់​រដ្ឋលើការនាំចូលប្រេងនិងឧស្ម័នឥន្ធនៈ ដែលតាមរយៈវិធា​នការ​ជា​គោល​នយោបាយ​ទាំង​នេះ ​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាត់បង់ចំណូលប្រមាណជិត ៥០លាន​ដុល្លា​រ​ក្នុង​មួយ​ខែ។​

នៅក្នុងអង្គសិក្ខាសាលានេះ ឯកឧត្តបណ្ឌិត បានបញ្ជាក់ថា ការដាក់ចេញវិធានការនេះ មាន​លក្ខណៈ​មុះ​មុត ម៉ឹងម៉ាត់ និងប្រាកដនិយម និងជាផ្នែកមួយ​កែ​ទម្រង់​ស៊ីជម្រៅ​របស់​រាជ​រដ្ឋាភិបាល​អាណត្តិ​កាល​ទី៧ ជាពិសេសការកែទម្រង់រដ្ឋបាលសាធារណៈ និងអភិបាលកិច្ច សំដៅ​ដោះ​ស្រាយ​នូវ​បញ្ហាប្រឈម និងបាតុភាពអសកម្មភាពរាំរៃនានាដែលកើតមានឡើងកន្លងមក។

ឯកឧត្តម បានបន្តថា កាលៈទេសៈដាក់ចេញនូវវិធានការមុតស្រួចទាំងនេះ គឺចាំបាច់​បំផុត​នា​ពេល​ដែល​កម្ពុជា​បាន និងកំពុងទទួលរងនូវឥទ្ធិពលដ៏ធ្ងន់ធ្ងរពីវិបត្តិស្រួចស្រាល គំរាមកំហែងដល់ជាតិ និង​សេដ្ឋកិច្ច នោះគឺព្យុះសង្ឃរា ៣ផ្ទួនគ្នា១. គឺសង្រ្គាមឈ្លានពានមកលើអធិបតេយ្យភាព និង​បូរណ​ភាពទឹកដីកម្ពុជាដោយប្រទេសថៃ ២.យុទ្ធនាការយ៉ាងក្តៅរបស់គគុកក្នុងការបង្រ្កាប ស្កេម​អន​ឡាញ (Scam Online) និងទី៣. សង្រ្គាមនៅប្រទេសអ៊ីរ៉ង់ និងវិបត្តិប្រេង​ឥន្ធនៈ​ដែល​កើត​ឡើង​ជា​បច្ច័យ​អវិជ្ជមានធ្ងន់ធ្ងរ។

សូមបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយវិធានការមុតស្រួចក្នុងការបង្ការនិងបង្រ្កាបអំពើរត់គេចពន្ធ និង​ការ​ពង្រឹងអភិបាលកិច្ច របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នេះធ្វើ​ឡើង​ក្នុង​គោល​បំណង​ពិនិត្យ និងដោះស្រាយនូវ​បញ្ហា​និង​សំណូមពរ​នានា​របស់​វិស័យ​ឯកជ​នពា​ក់​ព័ន្ធ​នឹង​ការ​អនុវត្ត​នីតិ​វិធីគយ, ផ្សព្វផ្សាយអំពីគោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​បញ្ចុះ​ពន្ធ​ដើម្បី​ជួយ​ដល់​ជីវភាពរបស់ប្រជាពលរដ្ឋនិងកាត់បន្ថយតម្លៃប្រេងឥន្ធនៈ និងពិនិត្យ​លើ​សេចក្ដី​ព្រាង​កញ្ចប់​វិធាន​ការមុតស្រួចក្នុងការទប់ស្កាត់អំពើរត់គេចពន្ធនិងបន្លំពន្ធ និងកិច្ចសម្រួលពាណិជ្ជកម្ម និង​ការពង្រឹងអភិបាលកិច្ចក្នុងរដ្ឋបាលគយ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ កម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារ នៃសេចក្តីប្រកាសរួម​រវាងប្រទេសទាំងពីរ
2026/04/28 12:53:56 pm        1
សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន
2026/04/28 12:48:50 pm        1
អ្នកនយោបាយ និងសង្គមស៊ីវិលមានសុទិដ្ឋនិយមថាសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា គឺ​មាន​សារសំខាន់សម្រាប់ប្រទេសជាតិ និងសម្រាប់យុវជន
2026/04/28 11:59:24 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ កម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារ នៃសេចក្តីប្រកាសរួម​រវាងប្រទេសទាំងពីរ

2026/04/28 12:53:56 pm
​សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន
2026/04/28 12:48:50 pm
​ពានសម្ដេចតេជោ ហ៊ុន សែន នឹងរកឃើញបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ ១ក្រុមថ្ងៃពុធនេះ ខណៈ​បឹងកេត​ ត្រូវជួបព្រះខ័នរាជ
2026/04/28 12:40:20 pm
​អធិការបតីអាល្លឺម៉ង់ និយាយថា អ៊ុយក្រែនអាចនឹងត្រូវទទួលយកការបាត់បង់ទឹកដី ដើម្បីសន្តិភាពជាមួយរុស្ស៊ី
2026/04/28 12:34:22 pm
​សហរដ្ឋអាមេរិក ជំរុញសភាកោះតៃវ៉ាន់ ឱ្យអនុម័តថវិកាការពារជាតិទូលំទូលាយ
2026/04/28 12:31:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/27 05:47:15 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/25 12:21:08 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/26 02:47:08 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/28 03:12:48 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am