អ្នកនយោបាយ និងសង្គមស៊ីវិលមានសុទិដ្ឋនិយមថាសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា គឺ​មាន​សារសំខាន់សម្រាប់ប្រទេសជាតិ និងសម្រាប់យុវជន

2026/04/28 06:59:24 pm        462

អ្នកនយោបាយ និងសង្គមស៊ីវិល បានបង្ហាញសុទិដ្ឋនិយមថា សេចក្តីព្រាងច្បាប់ស្តីពី​កាតព្វកិច្ច​យោធា គឺមានសារសំខាន់សម្រាប់ប្រទេសជាតិ សម្រាប់សង្គមជាតិ និងមាន​សារសំខាន់​សម្រាប់​យុវជន ពីព្រោះយុវជនជាកម្លាំងស្នូល នៃការអភិវឌ្ឍន៍ប្រទេសជាតិ។ ការចូលរួមកាតព្វកិច្ចយោធា គឺ​ជាការចូលរួមដើម្បីអភិវឌ្ឍន៍ខ្លួនឯង ពង្រឹងវិន័យខ្លួនឯង ជួយដល់សង្គមជាតិ និងក្រុមគ្រួសារ​ផងដែរ។

បណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានថ្លែងថា ច្បាប់កាតព្វកិច្ច​យោធា គឺពិតជាមានសារសំខាន់ ហើយក្នុងនាមជាប្រជាពលរដ្ឋ យុវជន យុវនារី ក្នុងនាមជា​ទំពាំង​ស្នងឫស្សី​មានកាតព្វកិច្ចចូលរួមការពារជាតិ និងកសាងអភិវឌ្ឍន៍ជាតិ។ ហើយកាតព្វកិច្ចយោធា គឺជាការចូលរួមចំណែកសម្រាប់ជាតិដ៏មហាធំធេង ហើយក្នុងនាមជារដ្ឋមួយជាជាតិសាសន៍មួយ គឺត្រូវបំពេញកាតព្វកិច្ចយោធាក្នុងការប្តេជ្ញាចិត្តនៅក្នុងការចូលរួមកសាងជាតិ មាតុភូមិកម្ពុជា។

លោកស្រី ច័ន្ទ វឌ្ឍនា ប្រធានសមាគមយុវជនដើម្បីវឌ្ឍនភាពកម្ពុជាបានថ្លែងថា សេចក្តី​ព្រាង​ច្បាប់​ស្តីពី​កាតព្វកិច្ចយោធា គឺមានសារសំខាន់សម្រាប់ប្រទេសជាតិ សម្រាប់សង្គមជាតិ និង​មាន​សារ​សំខាន់សម្រាប់យុវជន ហើយនៅពេលដែលយុវជនបានចូលរួមនៅក្នុងការហ្វឹកហ្វឺនយោធា គឺ​ពង្រឹង​ទៅលើវិន័យនៃការរស់នៅរបស់ពួកគាត់ និងពង្រឹងទៅលើសមត្ថភាពរបស់ពួកគាត់ ដែល​ធ្វើ​ឲ្យ​ពួកគាត់ជាធនធានដ៏ល្អសម្រាប់សង្គមជាតិ។

ជាមួយគ្នានេះ អ្នកនយោបាយ និងសមាគមយុវជន ដើម្បីវឌ្ឍនភាពកម្ពុជា បានអំពាវនាវ​ទៅ​ដល់​យុវជន និងយុវតីទាំងអស់ចូលរួមបំពេញកាតព្វកិច្ចយោធា ពីព្រោះ​យុវជន​ជា​កម្លាំង​ស្នូល​នៃ​ការ​អភិវឌ្ឍន៍​ប្រទេសជាតិ។ ហើយការចូលរួមកាតព្វកិច្ចយោធាមិនមែនជាបន្ទុក មិនមែន​ជាការ​បង្ខិត​បង្ខំ​នោះទេ ប៉ុន្តែជាការចូលរួមដើម្បីអភិវឌ្ឍន៍ខ្លួនឯង ពង្រឹងវិន័យខ្លួនឯង ជួយដល់សង្គមជាតិ និងក្រុមគ្រួសារផងដែរ។សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ កិច្ចប្រ​ជុំពេញ​អង្គ​គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងត្រូវបានប្រកាសជា​ការ​ប្រញាប់។ សេចក្តីព្រាងច្បាប់នេះ មាន ៨ជំពូក និង ២០មាត្រា ត្រូវបានរៀបចំឡើងក្នុងគោល​បំណង​ដើម្បីអនុវត្តមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីព្រាងច្បាប់នេះ ត្រូវ​បានរៀបចំឡើងក្នុងគោលបំណងដើម្បីអនុវត្តមាត្រា៤៩ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃព្រះរាជា​ណា​ចក្រ​កម្ពុជា៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm