ព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula One នឹងវិលត្រលប់មកកាន់កាលវិភាគ F1 ពិភពលោកវិញនៅឆ្នាំ ២០២៧ ខាងមុខ ក្រោយអវត្តមាន ៦ ឆ្នាំ។
ការប្រណាំងនឹងនៅតែបន្តរៀបចំនៅទីលាន Istanbul Park ក្នុងកិច្ចសន្យាដែលមានសុពលភាពដល់ឆ្នាំ ២០៣១។
Istanbul Park ជាទីលានដែលកីឡាករអង់គ្លេស Lewis Hamilton ឈ្នះជើងឯកពិភពលោកលើកទី ៧ ក្នុងអាជីពតាមស្មើកំណត់ត្រារបស់កីឡាករអាល្លឺម៉ង់ Michael Schumacher។
រំលឹកដែរថា ប្រទេសទួកគីបានទទួលរៀបចំការប្រណាំង F1 ដំបូងនៅឆ្នាំ ២០០៥ ដល់ ២០១១ ហើយក៏បានផ្អាករៀបចំដល់ឆ្នាំ ២០២០ និង ២០២១ ដែលទទួលពីរប្រកួតបំពេញកាលវិភាគ F1 នៅពេលពិភពលោករងគ្រោះដោយសារជម្ងឺរាតត្បាតកូវីដ-១៩។
ការវិលត្រលប់មកវិញរបស់ទួកគីមិនមែនបានន័យថា F1 នឹងមានការប្រណាំងលើសពី ២៤ ទីលានក្នុងមួយរដូវកាលនោះទេ ខណៈដែល F1 នឹងបញ្ចប់កិច្ចសន្យាជាមួយទីលានមួយចំនួនវិញ៕ អត្ថបទ៖នាង សុភាវុធ

