អ្នកនាំពាក្យ៖ កម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារ នៃសេចក្តីប្រកាសរួម​រវាងប្រទេសទាំងពីរ

2026/04/28 12:53:56 pm        147

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បាន​បញ្ជាក់​ជា​ថ្មី​តាម​រយៈ​សន្និសីទ​សារ​ព័ត៌មាន​នៅ​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះថា កម្ពុជា សង្ឃឹមថាភាគី​ថៃ​នឹង​បន្ត​គោរព​តាម​ខ្លឹម​សារ​នៃ​សេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ ដែលចែងថា៖ភាគីទាំងពីរឯកភាពគ្នាថា រាល់​ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និង​ព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែង និង​ខ័ណ្ឌ​សីមា​ព្រំដែន ឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ​ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។

ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា កំពុង​ដឹក​នាំ​គណៈ​ប្រតិភូ​ចូល​រួម​កិច្ច​ប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប (AEMM)លើកទី២៥នៅទីក្រុងបានដា ស៊េរី​បេហ្គាវ៉ាន់ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ និង​អញ្ជើញ​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅប្រទេសប្រ៊ុយណេដារូស្សាឡាម ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ តប​តាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសទី២នៃប្រទេសប្រ៊ុយណេដារូស្សាឡាម។

ឯកឧត្តមបានបន្តថា ក្នុងឱកាសដំណើរទស្សនកិច្ចនេះ ឯកឧត្តមប្រមុខការទូតកម្ពុជា បាន​ជួប​ពិភាក្សា​ការងារជាមួយថ្នាក់ដឹកនាំប្រទេសជាមិត្តជាច្រើនរូប។ ក្នុងឱកាសជំនួបទាំងនោះ ក្រៅពី​ពិភាក្សា​អំពី​ទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការ និងប្តេជ្ញាចិត្តរួមគ្នា​ក្នុង​ការ​ពង្រឹង​បន្ថែម​ទៀត​នូវ​កិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី ប្រមុខការទូតកម្ពុជា ក៏មិនភ្លេចលើក​ឡើង​អំពី​កិច្ច​ការពារបូរណភាពទឹកដី និងប្រជាជន ដែលជាអាទិភាព​ចម្បង​របស់​រាជ​រដ្ឋាភិបាល​នោះ​ឡើយ​។ ជាក់ស្តែង ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសសិង្ហបូរី និងឧបនាយករដ្ឋមន្រ្តី និងជារដ្ឋ​មន្រ្តី​ការ​បរទេស ​នៃសាធារណរដ្ឋឆែក ក៏ដូចជាជំនួបជាមួយ​អនុ​រដ្ឋ​មន្រ្តី​ការ​បរទេស​នៃ​សាធា​រណ​រដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ស្ថានការណ៍វិវត្តន៍ថ្មីៗនៃបញ្ហាព្រំដែនកម្ពុជា-ថៃ សុទ្ធតែត្រូវបាន​លើក​ឡើង​ប្រាប់​ដៃគូ​សន្ទនាមិនដែលខានឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២៦ បាន​បញ្ចេញ​សារមួយនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេចដោយរម្លឹកថា ចាប់តាំងពី​បទ​ឈប់​បាញ់​នៅ​ខែ ធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ ទាំងភាគីកម្ពុជា និងភាគីថៃតែង​តែ​ប្រកាស​ជំហរ​គោរព​ខ្លឹមសារ​នៃ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ច​ប្រជុំ​ពិសេស​លើក​ទី៣​នៃ​គណៈ​កម្មា​ធិកា​រ​ព្រំដែ​នទូ​ទៅ(​GBC)រវាងកម្ពុជានិងថៃ ថ្ងៃទី ២៧ ធ្នូ ២០២៥។

ក្នុងន័យនេះ កម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេស​ត្រង់​ចំណុចទី៣ ដែលចែងថា÷ "ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀង​ក្រោម​សេច​ក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែន ឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។

ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចំរុះព្រំដែនដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចំរុះនៅលើទីតាំងជាក់ស្តែង ដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចំរុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ ដែលមានជនស៊ីវិលរស់នៅ។"

សម្តេចធិបតីសង្កត់ធ្ងន់ថា កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា គណៈកម្មការចំរុះព្រំដែនទាំងពីរអាចចាប់ផ្តើមអនុវត្តការងារវាស់វែងបានឆាប់រហ័សតាមស្មារតីដែលបានឯកភាពគ្នាក្នុងសេចក្តីប្រកាសរួម (ចំណុចទី៣) ប្រកបដោយភាពស្មោះត្រង់ ដើម្បីឈានទៅរកការខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនច្បាស់លាស់រវាងប្រទេសទាំងពីរដោយសន្តិវិធី ដែលជាមូលដ្ឋានសម្រាប់កសាងសន្តិភាពយូរអង្វែង និងអោយប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែននៃទាំងពីរប្រទេសអាចរស់នៅដោយសេចក្តីសុខ។ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចហើយ។ នេះគឺជាការគូសបញ្ជាក់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី អំពីជំហរដ៏ច្បាស់លាស់របស់កម្ពុជា។

សូមបញ្ជាក់ថា ក្នុងនាមជារដ្ឋដែលគោរពច្បាប់ និងមានការទទួលខុសត្រូវខ្ពស់ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋានរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដោយប្រឆាំងជាដាច់ខាតការគំរាមឬការប្រើប្រាស់កម្លាំង សំដៅសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ប្រជាជននៃប្រទេសទាំងពីរអាចរួមរស់ជាមួយគ្នាក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ៕

អត្ថបទដែលទាក់ទង

កាកបាទក្រហមឥណ្ឌូនេស៊ី ជួយសាងសង់អណ្តូងទឹកជូនពលរដ្ឋភៀសសឹក នៅបន្ទាយមានជ័យ
2026/04/28 02:11:47 pm        1
ទូតកម្ពុជានៅកូរ៉េ ប្ដេជ្ញាសហការជាមួយវិស័យពាក់ព័ន្ធកូរ៉េ ពង្រឹងវិស័យថាមពលស្អាត បច្ចេកវិទ្យាបៃតង និងធនធានមនុស្ស
2026/04/28 02:04:03 pm        1
ប្រមុខការទូតកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ នៅទីក្រុងបានដាសេរីបេហ្គាវ៉ាន់ ប្រទេសព្រុយណេ
2026/04/28 01:57:55 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កាកបាទក្រហមឥណ្ឌូនេស៊ី ជួយសាងសង់អណ្តូងទឹកជូនពលរដ្ឋភៀសសឹក នៅបន្ទាយមានជ័យ

2026/04/28 02:11:47 pm
​FIFA គ្រោងកែប្រែច្បាប់ផ្អាកការប្រកួតដោយសារពិន័យកាតលឿងនៅ World Cup ឆ្នាំនេះ
2026/04/28 02:10:14 pm
​ទូតកម្ពុជានៅកូរ៉េ ប្ដេជ្ញាសហការជាមួយវិស័យពាក់ព័ន្ធកូរ៉េ ពង្រឹងវិស័យថាមពលស្អាត បច្ចេកវិទ្យាបៃតង និងធនធានមនុស្ស
2026/04/28 02:04:03 pm
​ប្រមុខការទូតកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ នៅទីក្រុងបានដាសេរីបេហ្គាវ៉ាន់ ប្រទេសព្រុយណេ
2026/04/28 01:57:55 pm
​ការប្រកួតវគ្គផ្ដាច់ព្រ័ត្រជើងឯកក្លឹបកម្រិតទី៣អាស៊ី (AFC Challenge League) លេងនៅប្រទេសគូវ៉ែត
2026/04/28 01:51:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/27 05:47:15 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/25 12:21:08 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/26 02:47:08 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/28 03:12:48 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am