ការប្រកួតវគ្គផ្ដាច់ព្រ័ត្រជើងឯកក្លឹបកម្រិតទី៣អាស៊ី (AFC Challenge League) លេងនៅប្រទេសគូវ៉ែត

2026/04/28 01:51:06 pm        96

យោងកម្មវិធីប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ផ្ញើជូនសហព័ន្ធកីឡាបាល់ទាត់​កម្ពុជា (FFC) បានបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ជើងឯកក្លឹបអាស៊ីកម្រិតទី៣ (AFC Challenge League) វគ្គផ្ដាច់ព្រ័ត្រត្រូវលេងនៅប្រទេសគូវ៉ែត ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ។

ប្រភពបានបញ្ជាក់បន្ថែមថាការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាងក្លឹបប្រទេសគូវ៉ែត Al Kuwait SC ជា​មួយ​ក្លឹបជើងឯកកម្ពុជា ព្រះខ័នរាជស្វាយរៀង ធ្វើនៅក្នុងពហុកីឡដ្ឋាន Jaber Al-Mubarak Al-Hamad ​វេលាម៉ោង៧និង១៥នាទីយប់នៅប្រទេសគូវ៉ែត ត្រូវនឹងម៉ោង ១១និង​១៥នាទី​យប់​ម៉ោង​នៅ​ព្រះរាជាណាចក្រកម្ពុជា។

ព្រះខ័នរាជស្វាយរៀងឡើងដល់វគ្គផ្ដាច់ព្រ័ត្រពីរលើកជាប់គ្នា ក្រោយឈ្នះក្លឹបបាល់ទាត់ប្រទេស​ហ្វីលីពីន Manila Diggers ៤ទល់នឹង១ទាំងពីរជើង។ ចំណែក Al Kuwait SC ឈ្នះក្លឹប Muras United របស់កៀហ្ស៊ីស៊ីស្ថាន ២ទល់នឹង១។

សូមបញ្ជាក់ថា ពហុកីឡដ្ឋាន Jaber Al-Mubarak Al-Hamad អាចផ្ទុកអ្នកទស្សនាបាន​១៥០០០​នាក់ ហើយត្រូវបានសាងសង់នៅឆ្នាំ២០១៩-២០២៤ និង​ត្រូវ​បើក​ឱ្យ​ប្រើ​ប្រាស់ផ្លូវការថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤៕


អត្ថបទដែលទាក់ទង

Xavi Simons នឹងអវត្តមានដល់ចប់រដូវកាលរួមទាំង World Cup ដោយសាររបួស
2026/04/28 02:32:31 pm        1
ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកខេត្តកណ្តាល ជាការវាស់ស្ទង់កម្រិត​បច្ចេកទេស និងទេពកោសល្យអត្តពលិក
2026/04/28 02:24:45 pm        1
FIFA គ្រោងកែប្រែច្បាប់ផ្អាកការប្រកួតដោយសារពិន័យកាតលឿងនៅ World Cup ឆ្នាំនេះ
2026/04/28 02:10:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សង្គ្រាមអ៊ីរ៉ង់ប៉ះពាល់សេដ្ឋកិច្ចឈូងសមុទ្រ ខណៈប្លុក GCC ឆ្ពោះទៅរកវិបត្តិដ៏ធ្ងន់ធ្ងរបំផុត

2026/04/28 04:01:40 pm
​កម្ពុជា-ចិន នឹងរៀបចំ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នៅប្រាសាទបាយ័ន នាថ្ងៃទី៣០ ខែមេសានេះ
2026/04/28 03:55:52 pm
​លោក Rubio៖ អ៊ីស្រាអែលមិនគួរមានតំបន់ទ្រនាប់អចិន្ត្រៃយ៍នៅក្នុងប្រទេសលីបង់ទេ
2026/04/28 03:54:51 pm
​លោក Trump ចាប់ផ្ដើមរិះគន់គូប្រជែងជាថ្មី ក្រោយការបាញ់ប្រហារ នៅពិធីលៀងសាយភោជន
2026/04/28 03:52:48 pm
​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ-GI នឹងកាន់តែបង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់
2026/04/28 03:43:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/27 05:47:15 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/25 12:21:08 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/26 02:47:08 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/28 03:12:48 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am