ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកខេត្តកណ្តាល ជាការវាស់ស្ទង់កម្រិត​បច្ចេកទេស និងទេពកោសល្យអត្តពលិក

2026/04/28 02:24:45 pm        80

កណ្តាល៖ ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥-២០២៦គឺជាការវាស់ស្ទង់កម្រិតបច្ចេកទេស និងទេពកោសល្យរបស់កីឡាករ កីឡាការិនី ក្នុងការចូលរួមប្រកួតតំណាងឲ្យខេត្ត។

នេះជាការបញ្ជាក់ពី ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល ក្នុងពិធីបិទការប្រកួតមធ្យម​សិក្សាប្រចាំឆ្នាំ កាលពីម្សិលមិញ នាទីលានទាត់ខេត្តកណ្តាល ។

អភិបាលរង​ខេត្តកណ្តាល បានបញ្ជាក់បន្ថែមថា ខេត្តកណ្តាលបានរៀបចំការប្រកួតនានាជាច្រើន ដើម្បី ឲ្យ កុមារ យុវជន និងមហាជន ចូលរួមប្រកួតប្រជែង រួមចំណែកអភិវឌ្ឍន៍វិស័យកីឡាខេត្ត និងប្រទេសជាតិទាំងមូល។ហើយនេះជាសកម្មភាពយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីការអប់រំកាយ និងកីឡា ដែលមានខ្លឹមសារថា “ យុវជនម្នាក់ មានជំនាញកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត “ ព្រមទាំងបានចូលរួមចំណែកក្នុងការអនុវត្ត”ស្តង់ដាសាលារៀនគំរូ” ផងដែរ។ តាមរយៈនៃការប្រកួតនេះ ក្នុងមានខេត្តកណ្តាល ឯកឧត្តម មើលឃើញថា ក្មួយៗកីឡាករ កីឡាការិនីទាំងអស់បានយកស្មារតីសាមគ្គីភាព មិត្តភាព និងគោរពទៅតាមបទបញ្ជាបច្ចេកទេសរបស់គណៈកម្មការរៀបចំការប្រកួតទាំងសាមគ្គីភាពក្នុងក្រុម និងរវាងក្រុមមួយទៅ ក្រុមមួយទៀត ធ្វើឱ្យការប្រកួតនេះទទួលបានលទ្ធផលល្អ និងមានភាពស្រស់ស្អាតនៃការប្រកួតនិមួយៗ។

ឯកឧត្តម ប៊ុន ផេង បានបន្ថែមថា គ្រប់គ្រឹះស្ថានមធ្យមសិក្សារដ្ឋ និងឯកជនក្នុងខេត្ត បានយកចិត្តទុកដាក់ក្នុងការអនុវត្តផ្នែកអប់រំកាយ និងកីឡា នៅតាមគ្រឹះស្ថានសិក្សាដើម្បីឲ្យសិស្សានុសិស្សទទួលបាននូវការវិវត្តន៍ផ្នែករូបរាងកាយ បញ្ញាស្មារតី ក៏ដូចជាការអនុវត្តក្នុងម៉ោងសិក្សាតាមការណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ២ ម៉ោងក្នុង មួយសប្តាហ៍ឲ្យបានខ្ជាប់ខ្ជួន និងទទួលខុសត្រូវ។

បើតាមរបាយការរបស់ លោក ចេង សំអុល ប្រធានមន្ទីរ អប់រំ យុវជន និងកីឡា បានឲ្យដឹងថា ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥-២០២៦ ដំណើរការរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី ២១ ដល់ ២៧ ខែ មេសា គណៈកម្មាធិការបច្ចេទេស ដាក់៤ប្រភេទកីឡារួមមាន បាល់ទាត់ បាល់ទះ បាល់បោះ និងអត្តពលកម្ម៕


អត្ថបទដែលទាក់ទង

Xavi Simons នឹងអវត្តមានដល់ចប់រដូវកាលរួមទាំង World Cup ដោយសាររបួស
2026/04/28 02:32:31 pm        1
ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកខេត្តកណ្តាល ជាការវាស់ស្ទង់កម្រិត​បច្ចេកទេស និងទេពកោសល្យអត្តពលិក
2026/04/28 02:24:45 pm        1
FIFA គ្រោងកែប្រែច្បាប់ផ្អាកការប្រកួតដោយសារពិន័យកាតលឿងនៅ World Cup ឆ្នាំនេះ
2026/04/28 02:10:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា-ចិន នឹងរៀបចំ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នៅប្រាសាទបាយ័ន នាថ្ងៃទី៣០ ខែមេសានេះ

2026/04/28 03:55:52 pm
​លោក Rubio៖ អ៊ីស្រាអែលមិនគួរមានតំបន់ទ្រនាប់អចិន្ត្រៃយ៍នៅក្នុងប្រទេសលីបង់ទេ
2026/04/28 03:54:51 pm
​លោក Trump ចាប់ផ្ដើមរិះគន់គូប្រជែងជាថ្មី ក្រោយការបាញ់ប្រហារ នៅពិធីលៀងសាយភោជន
2026/04/28 03:52:48 pm
​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ-GI នឹងកាន់តែបង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់
2026/04/28 03:43:52 pm
​ក្រសួងការងារ បានដោះស្រាយបញ្ចប់ និងផ្តល់អត្ថ​ប្រយោជន៍​តាម​គោល​ការ​ច្បាប់​ជូន​បង​ប្អូន​កម្មករ​នៃ​រោងចក្រអិមអិលយ៉ាងលឿនរហ័ស
2026/04/28 03:35:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/27 05:47:15 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/25 12:21:08 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/26 02:47:08 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/28 03:12:48 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am