កម្មករនិយោជិត រីករាយចំពោះការយកចិត្តទុកដាក់ផ្ដល់នូវបរិយាកាសការងារល្អសម្រាប់ពួកគេ

2026/04/28 03:29:41 pm        139

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ គឺជាខួបលើកទី២៣ ទិវាពិភពលោកដើម្បីសុវត្ថិភាព និង​សុខភាពការងារ។ ជាមួយគ្នានេះ កម្មកររោងចក្រ បានអរគុណដល់រាជរដ្ឋាភិបាល និង​ថៅកែ​រោងចក្រ ដែលយកចិត្តទុកដាក់ផ្ដល់នូវបរិយាកាសការងារល្អ មានសុវត្ថិភាព និង​មាន​ផាសុកភាព​ដល់​ពួកគេ។

កម្មករនិយោជិតបម្រើការងារនៅតាមបណ្ដារោងចក្រសហគ្រាសក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែ​មេសានេះ បានប្រាប់BTVថា កន្លងទៅ និងបច្ចុប្បន្ន ថៅកែរោងចក្រ បាន​គោរព​តាម​ច្បាប់​ការងារ​នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជា៖ ការបើកប្រាក់បៀវត្សទៀងទាត់ ប្រាក់ថែមម៉ោង ថ្លៃ​អាហារ​ប្រចាំថ្ងៃ និងមានគ្រូពេទ្យប្រចាំការនៅក្នុងរោងចក្រ ជាដើម។ ជារួម បរិយាកាសការ​ងារ​មាន​ស្ថានភាពល្អ។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ពាក់​ព័ន្ធ​នឹងការលើកកម្ពស់សុវត្ថិភាព និងសុខភាពរបស់កម្មករនិយោជិត រាជរដ្ឋាភិបាលកម្ពុជា តាម​រយៈ​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវការងារសំខាន់ៗចំនួន៧ចំណុច ដែល​ក្នុង​នោះរួមមាន៖ទី១. ព្រះរាជាណាចក្រកម្ពុជាមានច្បាប់ជាតិ អន្តរជាតិ និងបទដ្ឋាន​គតិយុត្ត ​ទី២. ការត្រួតពិនិត្យ និងការអនុវត្តច្បាប់ ទី៣. ការបណ្តុះបណ្តាល និងការ​ផ្សព្វផ្សាយ​ដល់​កម្មករ និយោជិត ពីសុវត្ថិភាព និងសុខភាពការងារ ទី៤. ប្រព័ន្ធគាំពារសង្គម ទី៥. បន្តកែលម្អ​លក្ខខណ្ឌ​ការងារឲ្យកាន់តែល្អប្រសើរ ទី៦. ការសហការជាមួយដៃគូជាតិ និងអន្តរជាតិ និងទី៧. ការឆ្លើយ​តបបន្ទាន់ និងការការពារ។

ឯកឧត្តម ស៊ុន មេសា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតាំងពីអាណត្តិមុន រហូតមកអាណិត្តនេះ នៅតែបន្តយកចិត្តទុកដាកខ្ពស់ចំពោះសុខសុវត្ថិភាព និងសុខភាពការងាររបស់កម្មករ និយោជិត។

គួរបញ្ជាក់ដែរថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ ប្រទេសកម្ពុជា មានចំនួនសហគ្រាស ក្រុម​ហ៊ុន រោងចក្រ បានកើនឡើងដល់ចំនួនជាង៤ម៉ឺនទីតាំង ដែលមានកម្មករ និយោជិត សរុប​កើន​ឡើង​ដល់​ប្រមាណជាង២,៣លាននាក់៕ អត្ថបទ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

កម្ពុជានាំចេញកៅស៊ូ និងផលិតផលពីកៅស៊ូ ក្នុងរយៈពេល ៣ខែឆ្នាំនេះ មានទឹកប្រាក់ជាង ៦៤៨ លានដុល្លារ
2026/04/28 04:51:57 pm        1
កម្ពុជារៀបចំទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ ដោយរំលេចពីតួនាទីកម្មសិទ្ធិបញ្ញាក្នុងវិស័យកីឡា
2026/04/28 04:39:08 pm        3
ប្រមុខការទូតកម្ពុជាបន្តបង្ហាញជំហររបស់កម្ពុជាចំពោះការគោរពបទឈប់បាញ់ និងច្បាប់អន្តរជាតិលើការដោះស្រាយបញ្ហាជាមួយថៃក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប
2026/04/28 04:33:16 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ណាតូពិចារណាបញ្ចប់កិច្ចប្រជុំកំពូលប្រចាំឆ្នាំ ដែលអាចដោយសារបញ្ហារកាំរកូសជាមួយលោក Trump

2026/04/28 05:28:24 pm
​រដ្ឋមន្ត្រីរតនាគារអាមេរិក៖ អាជីវកម្មមានទំនាក់ទំនងជាមួយក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ ប្រឈមនឹងទណ្ឌកម្ម
2026/04/28 05:06:16 pm
​ការបង្អាក់ពីសង្រ្គាមអ៊ីរ៉ង់ ធ្វើឲ្យប៉ះពាល់ការផ្គត់ផ្គង់ដល់កុមារខ្វះអាហារូបត្ថម្ភនៅប្រទេសសូម៉ាលី
2026/04/28 05:04:02 pm
​ឥណ្ឌាជំរុញឲ្យមានការសន្ទនានៅជំនួបថ្នាក់រដ្ឋមន្រ្តីការពារជាតិអង្គការ SCO ស្របពេលសង្រ្គាមអ៊ីរ៉ង់
2026/04/28 05:01:54 pm
​អូស្ត្រាលីចង់យកពន្ធលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ប្រសិនបើពួកគេមិនបង់ប្រាក់ឲ្យស្ថាប័នព័ត៌មាន
2026/04/28 04:57:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/27 05:47:15 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/25 12:21:08 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/26 02:47:08 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/28 03:12:48 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am