លោក Trump ចាប់ផ្ដើមរិះគន់គូប្រជែងជាថ្មី ក្រោយការបាញ់ប្រហារ នៅពិធីលៀងសាយភោជន

2026/04/28 10:52:48 pm        23

សម្រាប់រយៈពេលខ្លី ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយអំពី «សេចក្តីស្រឡាញ់ និងការរួបរួមគ្នា« បន្ទាប់ពីមានការបាញ់ប្រហារនៅឯពិធីលៀងសាយភោជន។ តែវាមិនចំណាយពេលយូរនោះឡើយ ដែលរដ្ឋបាលរបស់លោក ត្រូវផ្លាស់ប្តូរសំឡេងសុខដុមរមនានោះ។

មិនដល់ ៤៨ម៉ោងបន្ទាប់ពីមានឧប្បត្តិហេតុកាលពីថ្ងៃទី២៥ ខែមេសា ដែលអ្នកសារព័ត៌មានរាប់ពាន់នាក់បង្ហាញវត្តមាន អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានដាក់ការទទួលខុសត្រូវ ចំពោះករណីដែលត្រូវបានចោទប្រកាន់ថា ជាការប៉ុនប៉ងធ្វើឃាត ទៅលើ «ក្រុមទុច្ចរិតជាប្រព័ន្ធ» ពោលគឺសំដៅទៅលើគូប្រជែងរបស់លោក Trump។

លោកស្រី Leavitt បានប្រាប់សន្និសីទសារព័ត៌មានថា៖ «ក្រុមឆ្វេងនិយមដែលមានគំនិតស្អប់ខ្ពើមប្រធានាធិបតី និងអ្នកគាំទ្ររូបលោក និងធ្វើការឲ្យលោក បានធ្វើឲ្យមនុស្សជាច្រើនរងរបួស និងស្លាប់ ហើយវាស្ទើរតែបានកើតឡើងម្តងទៀតកាលពីចុងសប្តាហ៍នេះ»។

ក្នុងពេលជាមួយគ្នា លោក Trump និងភរិយារបស់លោក គឺលោកស្រី Melania បានរិះគន់ខ្លាំងៗ ទៅលើតារាកំប្លែងតាមទូរទស្សន៍ លោក Jimmy Kimmel ដែលជាអ្នកបង្ហាញកំហឹងជាយូរមកហើយ លើក្រុមស្តាំនិយម ដោយអំពាវនាវឲ្យបណ្តេញរូបគេចេញ ដោយសារតែការនិយាយបែបកំប្លែង ពាក់ព័ន្ធនឹងស្ត្រីទី១ ។

លោក Trump បានលើកឡើងនៅលើវេទិកាបណ្ដាញសង្គម Truth Social របស់លោកថា៖ "ខ្ញុំជឿថា មនុស្សជាច្រើន មានការខឹងសម្បា ចំពោះពាក្យសម្ដីដ៏គួរឲ្យស្អប់ខ្ពើមរបស់លោក Kimmel ដែលញុះញង់ឲ្យមានអំពើហិង្សា ហើយជាធម្មតាមិនមានការឆ្លើយតបនឹងអ្វីដែលរូបគេបាននិយាយនោះទេ ប៉ុន្តែនេះគឺជាអ្វីមួយដែលហួសពីព្រំដែនមិនអាចទទួលយកបាន»។ ដោយសំដៅទៅលើក្រុមហ៊ុនមេរបស់ប្រព័ន្ធផ្សព្វផ្សាយ ABC គឺ Disney លោកបាននិយាយថា «លោក Jimmy Kimmel គួរតែត្រូវបានបណ្តេញចេញភ្លាមៗដោយ Disney និង ABC»។

យ៉ាងណាក្ដី នេះប្រហែលជាការបញ្ចប់ដែលអាចទស្សន៍ទាយបាន ចំពោះក្តីសង្ឃឹមណាមួយ ដែលថា លោក Trump អាចបញ្ឈប់ភាសាហិង្សា និងជារឿយៗ បង្កឲ្យមានកំហឹងពីគូប្រជែង ជនអន្តោប្រវេសន៍ និងអ្នកសារព័ត៌មាន។

លោក Trump បានប្រើសំឡេងស្ងប់ស្ងាត់ប្រកបដោយការគិតគូរខុសពីធម្មតា ពោលគឺភ្លាមៗបន្ទាប់ពីការបាញ់ប្រហារ នៅពិធីលៀងសាយភោជនអ្នកសារព័ត៌មានសេតវិមាន ដែលលោកស្រី Leavitt បាននិយាយថា ជាការប៉ុនប៉ងលើកទី៣ ក្នុងការយកជីវិតរបស់លោក ក្នុងរយៈពេល ២ឆ្នាំ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        202
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        189
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm