រលកកម្តៅដែលមានពាសពេញតំបន់អាស៊ីអាគ្នេយ៍ កំពុងធ្វើឲ្យការិយាល័យការងារកាន់តែក្តៅខ្លាំងឡើងៗ ខណៈដែលបុគ្គលិកបន្តសម្របខ្លួនទៅនឹងវិធានការសន្សំសំចៃថាមពល ដែលដាក់ចេញដោយរដ្ឋាភិបាលនានា ដោយសារតែសង្គ្រាមនៅអ៊ីរ៉ង់។
ប្រទេសជាច្រើនបានដាក់ចេញនូវការគ្រប់គ្រងសីតុណ្ហភាព នៅកន្លែងធ្វើការរបស់រដ្ឋាភិបាល ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម ក្នុងចំណោមវិធានការផ្សេងទៀត ដើម្បីសន្សំសំចៃថាមពល។
ខណៈពេលដែលការបិទច្រកសមុទ្រ Hormuz បន្លាយពេលយូរ បានធ្វើឲ្យថាមពលបម្រុងអស់បណ្ដើរៗ ដែលការធូរស្រាលហាក់ដូចជាមិនមានឆាប់ៗនោះទេ ដោយផ្នែកខ្លះនៃតំបន់នេះ នឹងត្រូវជួបប្រទះនឹងស្ថានភាពក្តៅខុសប្រក្រតី នៅក្នុងប៉ុន្មានខែខាងមុខ។

ក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុត គឺប្រទេសថៃ ដែលសីតុណ្ហភាព បានឡើងដល់លើសពី ៤០អង្សាសេ ក្នុងសប្តាហ៍ថ្មីៗនេះ ហើយរដ្ឋាភិបាលទីក្រុងបាងកក បានចេញការព្រមានអំពីកំដៅ «ដ៏គ្រោះថ្នាក់» ជាច្រើនលើក។
ការចាប់ផ្តើមនៃប្រព័ន្ធអាកាសធាតុ El Nino នៅរដូវក្តៅ អាចធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅៗ។ ហើយសាស្ត្រាចារ្យរង លោកស្រី Emi Gui មកពីសាកលវិទ្យាល័យ Monash ក្នុងប្រទេសម៉ាឡេស៊ី បានឲ្យដឹងថា តំបន់អាស៊ីអាគ្នេយ៍ ប្រឈមមុខនឹង «ផលវិបាកទ្វេដង»៕

