យោងតាមរបាយការណ៍ថ្មីមួយចេញដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្ដុកខុម(SIPRI) បានឲ្យដឹងកាលពីថ្ងៃចន្ទ២៨មេសាសប្ដាហ៍នេះថា ការចំណាយលើវិស័យយោធាជាសកលបានកើនឡើង ២,៨៩ សែនកោដិដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ ពោលគឺកើនឡើង២,៩% ពី ឆ្នាំ២០២៤។
ជាការកត់សម្គាល់ការចំណាយលើវិស័យយោធារបស់សហភាពអឺរ៉ុបបានកើនឡើងយ៉ាងខ្លាំង ដោយហក់ឡើង១៤% ដល់៨៦៤ពាន់លានដុល្លារអាមេរិក។

នេះគឺជាឆ្នាំទី ១១ ជាប់ៗគ្នានៃកំណើនចំណាយយោធាសកល ដែលជំរុញឱ្យការចំណាយយោធាជាចំណែកនៃផលិតផលក្នុងស្រុកសរុបសកល GDP កើនឡើងដល់ ២,៥% ជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០៩។
ក្នុងចំណោមសមជិកណាតូរបស់ប្លុកអឺរ៉ុប ២៩ប្រទេស បានរាយការណ៍ពីកញ្ចប់ថវិកាយោធារួមបញ្ចូលគ្នា ចំនួន ៥៥៩ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ ក្នុងចំណោមនោះ មាន២២ប្រទេស កំពុងបង្កើនយ៉ាងហោចណាស់២% នៃផលិតផលក្នុងស្រុកសរុប GDPរបស់ពួកគេលើវិស័យយោធា។
របាយការណ៍នេះ ក៏បានកត់សម្គាល់ផងដែរថា សហរដ្ឋអាមេរិក នៅតែជាអ្នកចំណាយផ្នែកវិស័យយោធាច្រើនជាងគេបំផុតរបស់ពិភពលោក ដោយមានទំហំទឹកប្រាក់ចំនួន ៩៥៤ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៥៕

