អំឡុងជំនួបថ្នាក់រដ្ឋមន្រ្តីការពារជាតិរបស់អង្គការសហប្រតិបត្តិការសៀងហៃ(SCO)ក្នុងទីក្រុង Bishkek នាថ្ងៃអង្គារនេះ រដ្ឋមន្រ្តីការពារជាតិឥណ្ឌាលោក Rajnath Singh បានធ្វើការសង្កត់ធ្ងន់ពីតម្រូវការសម្រាប់ការសន្ទនា និងវិស័យការទូត ស្របពេលភាពពុំច្បាស់លាស់សកល ។
អង្គការ SCO គឺជាក្រុមប្រទេសនយោបាយ និងសន្តិសុខអឺរ៉ាស៊ីមានសមាជិកចំនួន ១០ប្រទេស ដែលសមាជិករបស់ពួកគេ រួមមានទាំងចិន រុស្ស៊ី ឥណ្ឌា ប៉ាគីស្ថាន និងអ៊ីរ៉ង់ ។
លោក Singh និយាយនៅក្នុងជំនួបនេះថា រដ្ឋជាសមាជិក មាននូវទំនួលខុសត្រូវរួម ដើម្បីធានាសន្តិភាព និងស្ថិរភាពសកល ។
លោកនិយាយទៀតថា ពួកយើងគួរតែដើរតាមមាគ៌ានៃការសន្ទនា និងវិស័យការទូត ហើយមិនមែនជាកម្លាំងមិនស្ថិតស្ថេរបែបហ្នឹងនោះទេ ។ ពួកយើងមិនគួរឲ្យវាក្លាយជាយុគសម័យអំពើហិង្សា និងសង្រ្គាមនោះទេ ប៉ុន្តែជាយុគសម័យសន្តិភាព និងវិបុលភាព ។
ទីក្រុងញូវដែលី និយាយថា លោក Singh បានជួបជាមួយរដ្ឋមន្រ្តីការពារជាតិចិនលោក Dong Jun ផងដែរ នៅក្រៅជំនួបមួយនេះ ជាទីដែលពួកគេទាំង ២ បានពិភាក្សាលើសន្តិសុខក្នុងតំបន់ និងការចូលរួមវិស័យការពារជាតិ ៕

