ការបង្អាក់ពីសង្រ្គាមអ៊ីរ៉ង់ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងការផ្គត់ផ្គង់ដល់កុមារខ្វះអាហារូបត្ថម្ភនៅទីក្រុងភាគនិរតី Baidoa របស់ប្រទេសសូម៉ាលី ។
អ្នកស្រី Muumino Adan Aamin គឺជាពលរដ្ឋសូម៉ាលីមួយរូបអាយុ ៣៨ឆ្នាំ រស់នៅក្នុងទីក្រុង Baidoa បាននាំកូន Ruweido អាយុ ១១ខែរបស់គាត់ ទៅព្យាបាលនៅមន្ទីរពេទ្យ កាលពីខែមីនាកន្លងទៅ ពេលដែលកូនរបស់គាត់ជួបកង្វះខាតអាហារូបត្ថម្ភ ។

បច្ចុប្បន្ន អ្នកស្រី Muumino រស់នៅក្នុងជំរំជនភៀសខ្លួន ក្រោយបង្ខំចិត្តរត់ភៀសខ្លួនចេញពីផ្ទះរបស់គាត់កាលពីដើមឆ្នាំមុន ។
អ្នកស្រីនិយាយថា អ្នកស្រី បានជម្លៀសខ្លួន ដោយសារតែគ្រោះរាំងស្ងួតបណ្តាលឲ្យមានភាពអត់ឃ្លាន និងខ្វះខាតទឹកប្រើប្រាស់ ក៏ដូចជាទឹកជំនន់ ។ នោះហើយជាជាហេតុផលដែលគាត់សម្រេចចិត្តមករស់នៅក្នុងជំរំ Dan Yar ។
កាលពីឆ្នាំ ២០១៧ អ្នកស្រី Muumino ធ្លាប់បានជម្លៀសខ្លួនម្តងរួចមកហើយ ដោយសារគ្រោះរាំងស្ងួតដដែល ហើយស្ទើតែបាត់បង់កូនស្រីរបស់គាត់ម្នាក់ដែលបច្ចុប្បន្ននាងមានអាយុ ១២ឆ្នាំហើយ ដែលបានរស់រាន ក្រោយទទួលបានការព្យាបាលកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ។
សូមបញ្ជាក់ថា សង្រ្គាមនៅអ៊ីរ៉ង់ បង្កឲ្យមានការអាក់ខានការដឹកជញ្ជូនសកល ហើយមន្ទីរពេទ្យព្យាយបាលកុមារជួបកង្វះខាតអាហារូបត្ថម្ភធ្ងន់ធ្ងរនៅប្រទេសសូម៉ាលី កំពុងជួបស្ថានភាពលំបាកដោយសារគ្មានគ្រឿងផ្គត់ផ្គង់ ៕
