រដ្ឋមន្ត្រីរតនាគារអាមេរិក៖ អាជីវកម្មមានទំនាក់ទំនងជាមួយក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ ប្រឈមនឹងទណ្ឌកម្ម

2026/04/29 12:06:16 am        64

រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent បាននិយាយកាលពីថ្ងៃចន្ទ (ទី២៨ ខែមេសា ឆ្នាំ២០២៦) នេះថា អាជីវកម្មដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ ប្រឈមនឹងការរងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដោយចាត់ទុកការព្រមាននេះថា ជាផ្នែកមួយនៃយុទ្ធនាការដាក់សម្ពាធសេដ្ឋកិច្ចលើទីក្រុងតេអេរ៉ង់ ក្នុងអំឡុងពេលមានសង្គ្រាម រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍កាលពីចុងសប្តាហ៍កន្លងមកថា អ៊ីរ៉ង់បានចាប់ផ្ដើមជើងហោះហើរពាណិជ្ជកម្មឡើងវិញជាលើកដំបូង ពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងតេអេរ៉ង់ គិតចាប់តាំងពីមានសង្គ្រាម។ សារព័ត៌មាននេះក៏បានរាយការណ៍ដែរថា ជើងហោះហើរត្រូវបានគ្រោងចេញដំណើរទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុលរបស់ទួរគី រដ្ឋធានីមូស្កាតរបស់អូម៉ង់ ទីក្រុងមេឌីណារបស់អារ៉ាប៊ីសាអ៊ូឌីត ហើយទៅកាន់ប្រទេសអ៊ីរ៉ាក់ និងកាតា។

ក្រសួងរតនាគារសហរដ្ឋអាមេរិក បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន កំពុងដាក់ «ការគ្រប់គ្រងហិរញ្ញវត្ថុ» លើរដ្ឋាភិបាលអ៊ីរ៉ង់។ លោក Bessent បានលើកឡើងនៅក្នុងសារមួយលើបណ្ដាញសង្គម X ថា៖ «ការធ្វើអាជីវកម្មជាមួយក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ដែលត្រូវបានដាក់ទណ្ឌកម្ម ប្រឈមនឹងការរងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក»។

លោកបានសង្កត់ធ្ងន់ថា៖ «រដ្ឋាភិបាលបរទេស គួរតែចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីធានាថា ក្រុមហ៊ុននៅក្នុងដែនសមត្ថកិច្ចរបស់ពួកគេ មិនបានផ្តល់សេវាកម្មដល់យន្តហោះទាំងនោះឡើយ ក្នុងនោះរួមមានទាំងការផ្តល់ប្រេងឥន្ធនៈយន្តហោះ ការផ្តល់ម្ហូបអាហារ ថ្លៃចុះចត ឬការថែទាំផងដែរ»។

លោក Bessent បានបន្ថែមថា ក្រសួងរតនាគារ «នឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការ ចំពោះភាគីទី៣ ណាមួយដែលសម្របសម្រួល ឬធ្វើអាជីវកម្មជាមួយអង្គភាពអ៊ីរ៉ង់»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        131
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        124
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm