លោក Rubio ៖ អ៊ីរ៉ង់កំពុងប្រើប្រាស់ច្រកសមុទ្រ Hormuz ជាអាវុធនុយក្លេអ៊ែរសេដ្ឋកិច្ច

2026/04/29 12:37:05 am        68

 រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio និយាយនៅក្នុងបទសម្ភាសន៍ថា អ៊ីរ៉ង់កំពុងប្រើប្រាស់ការគំរាមកំហែងរបស់ខ្លួន ដើម្បីបង្អាក់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ជាអាវុធនុយក្លេអ៊ែរសេដ្ឋកិច្ច ហើយលោកថា ទីក្រុងតេអេរ៉ង់ កំពុងព្យាយាមដាក់សម្ពាធពិភពលោក ខណៈពន្យាពេលកិច្ចប្រជុំលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ។

 អំឡុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News Channel លោក Rubioនិយាយថា បញ្ហានុយក្លេអ៊ែរ នៅតែជាកិច្ចខិតខំស្នូលនៃគោលជំហររបស់សហរដ្ឋអាមេរិកចំពោះអ៊ីរ៉ង់ ហើយសម្ពាធលើរបបមួយនេះ បានតានតឹងរួចទៅហើយ ។ លោកថា សំនួរនុយក្លេអ៊ែរ គឺជាហេតុផលដែលពួកយើងស្ថិតនៅលើទីតាំងដំបូងគេបែបនេះ ។

 គួរឲ្យដឹងថា ជម្លោះនុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានក្លាយជាបញ្ហាជាយូរមកហើយ ក្នុងនោះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានដកប្រទេសរបស់លោកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ហើយនិងគំរាមវាយប្រហារដោយយោធាលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ។

 មន្រ្តីសហរដ្ឋអាមេរិកមួយរូបនិយយថា លោក Trumpពុំសប្បាយចិត្តនោះទេចំពោះសំណើចុងក្រោយរបស់អ៊ីរ៉ង់ ក្នុងការដោះស្រាយសង្រ្គាមរយៈពេល ២ខែរបស់ពួកគេ ធ្វើឲ្យក្តីសង្ឃឹមកាន់តែបាត់ស្រមោលសម្រាប់ដំណោះស្រាយជម្លោះ ដែលបានធ្វើឲ្យអាក់ខានដល់ការផ្គត់ផ្គង់ថាមពល អតិផរណាហក់ឡើងខ្ពស់ និងសម្លាប់មនុស្សរាប់ពាន់នាក់ ។

 សំណើចុងក្រោយរបស់អ៊ីរ៉ង់ដកចេញការជជែកគ្នាពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ រហូតដល់សង្រ្គាមត្រូវបានបញ្ចប់ ហើយនិងជម្លោះជុំវិញការដឹកជញ្ជូនចេញពីតំបន់ឈូងសមុទ្រ ត្រូវបានដោះស្រាយរួចរាល់ ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        78
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        64
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm