
ភ្នំពេញ៖ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី៧ ខែ មេសា ឆ្នាំ២០២២ បានធ្វើលិខិតជម្រាបទៅឧកញ៉ា ហួ សុជាតិ អគ្គនាយកក្រុមហ៊ុន អៅវើរថិចស្តា កូលិកស៉ិន (Hourtextile Collection Co.,Ltd) ស្តីពីការអញ្ជើញក្រុមហ៊ុនមកទូទាត់បំណុលដែលជំពាក់រដ្ឋ។
ឯកឧត្តម គង់ វិបុល បានជម្រាបជូនឧកញ៉ា ហួ សុជាតិ ថា ការបង់ពន្ធអាករ គឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូបដើម្បីរួមចំណែកក្នុងថវិកាជាតិ។ កន្លងមក អគ្គនាយកដ្ឋាន ពន្ធដារបានអញ្ជើញឧកញ៉ាអគ្គនាយកក្រុមហ៊ុន មកដើម្បីដោះស្រាយបំណុលពន្ធតាមរយះលិខិតអញ្ជើញជូនដល់អាសយដ្ឋាន ដែលបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធនិងផ្ញើតាមប្រៃសណីយ៍ជាលិខិតអនុសិដ្ឋ ប៉ុន្តែមិនបានមកតាមការអញ្ជើញ និងមិនបានទូទាត់បំណុលពន្ធឡើយ។


