ខ្មាន់កាំភ្លើងបើកការបាញ់ប្រហារនៅទីតាំង ២កន្លែង ក្នុងរដ្ឋធានីរបស់ក្រិក បណ្តាលឲ្យមនុស្សរងរបួសជាច្រើននាក់

2026/04/29 01:31:25 am        47

អាជ្ញាធរក្រិកបានឲ្យដឹងថា ខ្មាន់កាំភ្លើងមួយរូប បានបើកការបាញ់ប្រហារនៅការិយាល័យសន្តិសុខសង្គម និងនៅតុលាការមួយកន្លែង នៅកណ្តាលទីក្រុងអាតែន នាថ្ងៃអង្គារ (ទី២៨ ខែមេសា ឆ្នាំ២០២៦) នេះ បណ្តាលឲ្យមនុស្សជាច្រើននាក់រងរបួស។ ប្រតិបត្តិការរបស់នគរបាល កំពុងដំណើរការ ដើម្បីស្វែងរកជនល្មើស ដែលប្រព័ន្ធផ្សព្វផ្សាយក្រិក បានរាយការណ៍ថា ជាបុរសវ័យ ៨៩ឆ្នាំ។

នគរបាលបានបញ្ជាក់ថា ជនសង្ស័យម្នាក់ដែលប្រដាប់ដោយកាំភ្លើងខ្លី ដំបូងឡើយបានបើកការបាញ់ប្រហារ នៅការិយាល័យសន្តិសុខសង្គម នៅកណ្តាលរដ្ឋធានីរបស់ប្រទេសក្រិក បណ្តាលឲ្យបុគ្គលិកម្នាក់រងរបួស។ មន្ត្រីនគរបាលដែលបានមកដល់កន្លែងកើតហេតុ បានព្យាបាលបុរសនោះ ប៉ុន្តែខ្មាន់កាំភ្លើង បានរត់គេចខ្លួន។

នគរបាលបានឲ្យដឹងទៀតថា បុរសដដែល ត្រូវបានសង្ស័យថា ក្រោយមក បានបើកការបាញ់ប្រហារនៅជាន់ផ្ទាល់ដីនៃអគារតុលាការមួយកន្លែង នៅទីក្រុងអាតែន ដោយមានមនុស្សជាច្រើននាក់រងរបួសនៅទីនោះ ដោយបន្ថែមថា អាជ្ញាធរបានរកឃើញកាំភ្លើងខ្លីនោះ។

វីដេអូពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ERT News បានបង្ហាញបុគ្គលិករថយន្តសង្គ្រោះបន្ទាន់ កំពុងយកមនុស្សយ៉ាងហោចណាស់ ៣នាក់ ពីតុលាការ ទៅកាន់រថយន្តសង្គ្រោះបន្ទាន់។

មូលហេតុនៃការបាញ់ប្រហារនេះ មិនទាន់ដឹងច្បាស់លាស់នៅឡើយទេ។ ប្រព័ន្ធផ្សព្វផ្សាយ ERT បានឲ្យដឹងថា ខ្មាន់កាំភ្លើងត្រូវបានគេរាយការណ៍ថា បានបោះស្រោមសំបុត្រដែលមានឯកសារទៅលើឥដ្ឋ ក្រោយការបាញ់ប្រហារនៅតុលាការ ដោយរៀបរាប់ថា ទាំងនោះជាមូលហេតុនៃការធ្វើសកម្មភាពរបស់គាត់៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm