ផែនការរបស់អង់គ្លេស ក្នុងការហាមឃាត់មនុស្សជំនាន់ក្រោយពីការទិញបារី នឹងក្លាយជាច្បាប់ក្នុងសប្តាហ៍នេះ ជាហេតុនាំមកនូវគោលនយោបាយដែលគ្របដណ្តប់ដោយសំនួរជាច្រើនថាតើវានឹងមានប្រសិទ្ធិភាពបែបណាក្នុងការបញ្ឈប់ការជក់បារីនោះ ។
កាលពីសប្តាហ៍មុន ក្រុមតំណាងរាស្រ្តបានអនុម័តសំណើច្បាប់ថ្នាំជក់ និងបារីអេឡិចត្រូនិក ដែលណែនាំឲ្យមានការរឹតត្បិតអាយុ រារាំងនរណាម្នាក់ដែលកើតក្នុង ឬក្រោយថ្ងៃទី ១ ខែមករា ឆ្នាំ ២០០៩ ពីការទិញបារីស្របច្បាប់ ។
ដោយសាររាជានុម័តពីព្រះមហាក្សត្រ ដំណាក់កាលចុងក្រោយនៃដំណើរការនីតិបញ្ញត្តិនក្នុងសប្តាហ៍នេះ ច្បាប់នឹងរឹតបន្តឹងផងដែរបារីអេឡិចត្រូនិក ហើយនិងផលិតផលនីកូទីនផ្សេងទៀត ។
នៅទីក្រុងឡុងដ្រ៍ ប្រជាពលរដ្ឋមានការបែងចែកចំពោះប្រសិទ្ធិភាពនៃច្បាប់បំរាមមួយនេះ ។ លោក Minola Slaveschi គឺជានិស្សិតវ័យ ២១ឆ្នាំមួយរូបនិយាយថា លោកគិតថា វាសំខាន់ខ្លាំងណាស់ ក្នុងការហាមឃាត់យុវជន និងក្មេងៗពីការជក់បារី ។ លោកបន្តថា មាននូវមនុស្សច្រើនណាស់សព្វថ្ងៃដែលជក់បារីអេឡិចត្រូនិក និងជក់បារីនៅតាមដងផ្លូវ ។
ចំណែកឯលោក Harry Jordan ដែលជាកីឡាករវាយកូនបាល់អាយុ ២៣ឆ្នាំនិយាយថា មនុស្សនឹងស្វែងរកមធ្យោបាយផ្សេង ដើម្បីទិញផលិតផលទាំងនេះ ហើយវានឹងមិនអាចដោះស្រាយបញ្ហាបានឡើយ ។
សំណើរច្បាប់ខាងលើ បានលើកឡើងពីអាយុស្របច្បាប់សម្រាប់ការទិញថ្នាំជក់ ចាប់ពីមនុស្សកើតនៅក្នុងឆ្នាំ ២០០៩ និងក្រោយឆ្នាំ ២០០៩ ដែលនេះមានន័យថា នឹងធ្វើឲ្យមនុស្សជំនាន់ក្រោយប្រឈមនឹងបំរាមអស់មួយជីវិតតែម្តង ៕