ក្រសួងសង្រ្គោះបន្ទាន់រុស្ស៊ី និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន TASS ថា ចំនួនមនុស្សស្លាប់សរុបនៅក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះការដ្ឋានសំណង់នៅតំបន់ភាគខាងជើងទីក្រុងមូស្គូ បានកើនឡើងដល់ ៥នាក់ ។
ពួកគេរាយការណ៍ថា បច្ចុប្បន្ន ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានសង្រ្គោះមនុស្ស ៣១នាក់ ដោយប្រើប្រាស់ឧបករណ៍សង្រ្គោះ ដូចជាដងស្ទួច ។ មនុស្ស ៩នាក់ ទទួលបានការត្រួតពិនិត្យសុខភាពពីមន្រ្តីសុខាភិបាល ។
ពួកគេបន្តថា ដងស្ទួចត្រូវបានដាក់ពង្រាយនៅជុំវិញបរិវេណអគារ ខណៈអង្គភាពពន្លត់ហ្គាស និងសេវាកម្មការពារផ្សែង បន្តការងាររបស់ពួកគេនៅក្នុងអគាររងការឆាប់ឆេះ ។
ក្រសួងនិយាយទៀតថា ក្រុមមន្រ្តីជួយសង្រ្គោះជាង ១២០នាក់ និងរថយន្តពន្លត់អគ្គិភ័យ ក៏ដូចជាដងស្ទួចជាង ៣០គ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងហេតុ ។ អគ្គិភ័យនេះ ស្ថិតក្នុងគ្រោះថ្នាក់កម្រិតទី ៥ ដែលជាកម្រិតគ្រោះថ្នាក់ខ្ពស់បំផុត ។
ពួកគេបានរាយការណ៍ពីដំបូងថា អគ្គិភ័យបានឆាបឆេះឡើងនៅអគារកម្ពស់ច្រើនជាន់ដែលកំពុងស្ថិតក្រោមការសាងសង់ ហើយមនុស្សជាង ២០០នាក់ បាននៅក្នុងអគារ ៕