មន្ត្រីការពារជាតិជាន់ខ្ពស់៖ ហ្វីលីពីនមិនបារម្ភថា សង្គ្រាមអ៊ីរ៉ង់នឹងធ្វើឲ្យអាមេរិកងាកចេញពីតំបន់នោះទេ

2026/04/29 02:44:17 am        61


រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន នៅថ្ងៃអង្គារ (ទី២៨ ខែមេសា ឆ្នាំ២០២៦) នេះ បានលើកឡើងថា ប្រទេសហ្វីលីពីន មិនមានក្ដីបារម្ភនោះឡើយ អំពីការថយចុះសមត្ថភាពទប់ស្កាត់របស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយសារតែសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា ទោះបីជាលោកបានព្រមានថា ប្រទេសចិនអាចព្យាយាមចាប់យកឱកាសជាក់ស្ដែងណាមួយក៏ដោយ។

ការអត្ថាធិប្បាយរបស់លោក Gilberto Teodoro បានកើតឡើងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Reuters ក្នុងអំឡុងពេលមានសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ ជាមួយសហរដ្ឋអាមេរិក ដែលបានទាក់ទាញប្រទេសចូលរួមច្រើនបំផុតមិនធ្លាប់មាន ក្នុងនោះរួមទាំងកងទ័ពប្រយុទ្ធរបស់ជប៉ុនជាលើកដំបូងផងដែរ។

លោក Teodoro បានបន្ថែមថា សកម្មភាពថ្មីៗរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់គឺ «មិនមែនអ្វីគួរឲ្យភ្ញាក់ផ្អើលឡើយ» ដោយនិយាយថា ទីក្រុងប៉េកាំងហាក់ដូចជាទាញយកអត្ថប្រយោជន៍នៅពេលដែលខ្លួនយល់ថា មហាអំណាចជាគូប្រជែង កំពុងជាប់ដៃនៅកន្លែងផ្សេង។

លោក Teodoro បានបញ្ជាក់បន្ថែមថា លោកមានទំនុកចិត្តទាំងស្រុង លើសន្ធិសញ្ញាការពារជាតិទៅវិញទៅមក ដែលជាកតិកាសញ្ញាសន្តិសុខយូរអង្វែង រវាងទីក្រុងម៉ានីល និងទីក្រុងវ៉ាស៊ីនតោន ហើយមិនមានក្ដីបារម្ភឡើយ ជុំវិញអ្វី ដែលថា សង្គ្រាមអ៊ីរ៉ង់អាចធ្វើឲ្យចុះខ្សោយសមត្ថភាពជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក នៅតំបន់អាស៊ី។

ថ្មីៗនេះ ប្រទេសចិនបានបង្កើនវត្តមានកងទ័ពជើងទឹករបស់ខ្លួន នៅជុំវិញកោះតៃវ៉ាន់ ក្នុងនោះរួមមានទាំងការធ្វើដំណើររបស់នាវាផ្ទុកយន្តហោះឆ្លងកាត់ច្រកសមុទ្រនេះផងដែរ។ ទីក្រុងម៉ានីល និងប៉េកាំង បានជាប់នៅក្នុងការប្រឈមមុខដាក់គ្នាតាមសមុទ្រជាបន្តបន្ទាប់ នៅសមុទ្រចិនខាងត្បូង ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ពាក់ព័ន្ធនឹងការអះអាងសិទ្ធិរៀងខ្លួនៗ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm