តម្លៃប្រេងបន្តកើនឡើងព្រោះរបាយការណ៍ថា អាមេរិកនឹងបន្តបិទកំពង់ផែអ៊ីរ៉ង់ ដែលអូសបន្លាយការរំខានការផ្គត់ផ្គង់នៅមជ្ឈិមបូព៌ា

2026/04/29 05:43:56 pm        92

តម្លៃប្រេងបានកើនឡើងនៅថ្ងៃពុធ ២៩មេសានេះ ដោយបន្តការកើនឡើងជាច្រើនថ្ងៃ ព្រោះតែរបាយការណ៍ថា សហរដ្ឋអាមេរិក នឹងបន្តបិទផ្លូវកំពង់ផែអ៊ីរ៉ង់ ដែលទំនងជាអូសបន្លាយការរំខានដល់ការផ្គត់ផ្គង់ពីតំបន់ផលិតប្រេងសំខាន់ៗនៅមជ្ឈិមបូព៌ា។ 

សារព័ត៌មាន Wall Street Journal បានរាយការណ៍កាលពីយប់ថ្ងៃអង្គារ២៨មេសាសប្ដាហ៍នេះ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកថា ប្រធានាធិបតីអាមេរិក Donald Trump បានណែនាំក្រុមមន្ត្រីឱ្យត្រៀមបិទផ្លូវទឹកអ៊ីរ៉ង់រយៈពេលយូរ។  

របាយការណ៍នេះបាននិយាយថា លោក Trump នឹងជ្រើសរើសបន្តរឹតកសេដ្ឋកិច្ច និងការនាំចេញប្រេងរបស់អ៊ីរ៉ង់ ដោយរារាំងការដឹកជញ្ជូនទៅ និងមកពីកំពង់ផែរបស់ខ្លួន។ 

តម្លៃប្រេង Brent សម្រាប់ខែមិថុនាបានកើនឡើង៥២សេន ឬ ០,៧ % ដល់១១១,៧៨ ដុល្លារក្នុងមួយបារ៉ែល នៅម៉ោង១និង៥៤នាទីម៉ោងសកល ដែលកើនឡើងសម្រាប់ថ្ងៃទីប្រាំបី។ កិច្ចសន្យាខែមិថុនានឹងផុតកំណត់នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ហើយកិច្ចសន្យាខែកក្កដា ដែលសកម្មជាងនេះ គឺក្នុងតម្លៃ១០៤,៨៤ដុល្លារ ក្នុងមួយបារ៉ែល កើនឡើង០,៤%។  

តម្លៃប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក សម្រាប់ខែមិថុនា បានកើនឡើង៥៧សេន ឬ ០,៥៧% ដល់១០០,៥០ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានកើនឡើង៣,៧% ក្នុងវគ្គជួញដូរមុន ដោយកើនឡើងរយៈពេលប្រាំពីរថ្ងៃក្នុងចំណោមប្រាំបីថ្ងៃចុងក្រោយ។

លោក Yang An អ្នកវិភាគនៅក្រុមហ៊ុនផ្សារហ៊ុនអន្តរជាតិ Haitong Futuresរបស់ចិន បាននិយាយថា ការកើនឡើងនៃតម្លៃប្រេងថ្មីៗនេះ ត្រូវបានជំរុញដោយការបិទច្រកសមុទ្រ។ ប្រសិនបើលោក Trump ត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រីកការបិទផ្លូវទឹក ការរំខានដល់ការផ្គត់ផ្គង់នឹងកាន់តែធ្ងន់ធ្ងរ ហើយបន្តរុញឱ្យតម្លៃប្រេងកើនឡើងខ្ពស់៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm