គ្រាប់បាល់ហូរដូចទឹកភ្លៀងស៊ុតគ្នា ៩ គ្រាប់ចុងក្រោយ PSG ឈ្នះ Bayern Munich ៥-៤ ជើងទីមួយ

2026/04/29 05:59:56 pm        172

ជំនួបក្រុមខ្លាំងទាំងពីរ Paris Saint Germain ទទួល Bayern Munich នៅទីក្រុងប៉ារីសបានក្លាយជាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលមានគ្រាប់បាល់ច្រើនបំផុតក្នុងរយៈពេល ៦៦។

គ្រាប់បាល់ហូរដូចទឹកភ្លៀងស៊ុតបញ្ចូលទី ៩ គ្រាប់ចុងក្រោយ PSG យកឈ្នះ ៥-៤ លើ Bayern Munich ជាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមានគ្រាប់បាល់ច្រើនបំផុតរាប់តាំងពីរដូវកាល ១៩៥៩-៦០ នៅពេល Eintracht Frankfurt យកឈ្នះ Rangers ៦-៣ នៅក្របខណ្ឌ European Cup ដែលបច្ចុប្បន្នជា UEFA Champions League។

ក្នុងវគ្គទីមួយមានគ្រាប់បាល់កើតឡើងសរុប ៥ គ្រាប់ក្នុងនោះ Harry Kane ស៊ុតបាល់ពិន័យ ១១ ម៉ែត្រមុនគេនាំមុខឱ្យ Bayern Munich នៅនាទីទី ១៧ មុនពេលដែល PSG វាយបកពីរគ្រាប់វិញដោយ Khvicha Kvaratskhelia និង Joao Neves តែតបញ្ចូលទីពីបាល់ជ្រុង។

Michael Olise ស៊ុតតាមស្មើឱ្យ Bayern Munich វិញនាទីទី ៤០ តែចុងវគ្គទីមួយ Ousmane Dembele ស៊ុតបាល់ពិន័យ ១១ ម៉ែត្រនាំមុខជាថ្មីឱ្យ PSG បន្ទាប់ពីកំហុសបាល់ប៉ះដៃរបស់ Alphonso Davies។

បន្ទាប់ពី ៤៥ នាទីដំបូងទស្សនាការប្រកួតដែលមិនជិនណាយ ៤៥ នាទីវគ្គទីពីរក៏ជាការប្រកួតអស្ចារ្យថែមទៀតនៅពេលក្រុមទាំងពីរបន្តស៊ុតបញ្ចូលទីគ្នា ៤ គ្រាប់បន្ថែមទៀត។

ក្រុមម្ចាស់ផ្ទះចាប់ផ្តើមបានល្អជាងវគ្គទីមួយនៅពេល Kvaratskhelia រកបានគ្រាប់ទីពីររបស់ខ្លួន មុនពេលដែល Ousmane Dembele ក៏រកបានគ្រាប់ទីពីររបស់ខ្លួននៅនាទីទី ៥៦ និង ៥៩ មានន័យថា PSG នាំមុខ ៥-២។

បើសិនជាការ ៥-២ នេះរក្សាដល់ចប់ការប្រកួត Bayern Munich នឹងត្រូវធ្វើការធ្ងន់នៅជើងទីពីរ តែក្រុមជើងឯក អាល្លឺម៉ង់ថ្មីៗមួយនេះបានសម្រាលការងាររបស់ខ្លួនវិញនៅពេលខ្សែការពារ Upamecano តែតបញ្ចូលទីតាមពីក្រោយ ៥-៣ មុនពេលដែល Luis Diaz ស៊ុតបញ្ចូលទីគ្រាប់ចុងក្រោយនៃការប្រកួត។

ចប់ការប្រកួត PSG យកឈ្នះ Bayern Munich ៥-៤ កាន់គ្រាប់ចំណេញត្រឹមមួយគ្រាប់មុនត្រលប់ទៅជើងទីពីរ ទឹកដីអាល្លឺម៉ង់វិញសប្តាហ៍ក្រោយ៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        110
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm