ប្រធានាធិបតី លោក Vladimir Putin បាននិយាយកាលពីថ្ងៃអង្គារ ទី ២៨ ខែមេសា ថា អ៊ុយក្រែន បានបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងប្រទេសរុស្ស៊ី ដោយលើកឡើងពីការវាយប្រហារដោយយានដ្រូនកាលពីពេលថ្មីៗនេះលើរោងចក្រចម្រាញ់ប្រេងមួយកន្លែងនៅភាគខាងត្បូងទីក្រុង Tuapse។

លោកPutin បាននិយាយនៅក្នុងការចាក់ផ្សាយតាមទូរទស្សន៍រុស្ស៊ីថា «ការវាយប្រហារដោយយានដ្រូនប្រឆាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល កាន់តែជាញឹកញាប់»។ «គំរូចុងក្រោយបំផុតគឺការវាយប្រហារលើរោងចក្រថាមពលនៅទីក្រុង Tuapse ដែលអាចបង្កផលវិបាកធ្ងន់ធ្ងរដល់បរិស្ថាន»។
លោកPutin និយាយថា អភិបាលតំបន់បានរាយការណ៍ពីកន្លែងកើតហេតុថា គ្មានការគំរាមកំហែងទ្រង់ទ្រាយធំណាមួយឡើយ។ «វាទំនងជា គ្មានគ្រោះថ្នាក់ធ្ងន់ធ្ងរទេ ហើយប្រជាជនកំពុងដោះស្រាយបញ្ហាប្រឈមនានានៅដែនដីនោះ»។

មន្ត្រីបាននិយាយថា ការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន បានបង្កឱ្យមានអគ្គិភ័យដ៏ធំនៅរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីមួយកន្លែងនៅក្នុងទីក្រុង Tuapse កាលពីថ្ងៃអង្គារ ទី២៨ ខែមេសា ជាការវាយប្រហារលើកទីបីលើកំពង់ផែសមុទ្រខ្មៅក្នុងរយៈពេលតិចជាងពីរសប្តាហ៍។
យោធាអ៊ុយក្រែនបានបញ្ជាក់ថា ខ្លួនបានអនុវត្តការវាយប្រហារនេះ ជាការវាយប្រហារថ្មីបំផុតនៅក្នុងការវាយប្រហារជាបន្តបន្ទាប់ដែលកាន់តែខ្លាំងឡើងត្រូវបានរៀបចំដើម្បីរំខានដល់ឧស្សាហកម្មប្រេងរបស់រុស្ស៊ី និងកាត់បន្ថយប្រាក់ចំណូលជួយដល់ទីក្រុងមូស្គូសម្រាប់មូលនិធិដល់សង្គ្រាម នៅអ៊ុយក្រែន។