Manchester City ប្រឈមកាលវិភាគមមារញឹកបំផុតចុងរដូវកាលរយៈពេល ២០ ថ្ងៃ ៦ ប្រកួត

2026/04/29 07:01:43 pm        142

Manchester City គឺជាក្រុមប្រជែងជើងឯក Premier League គ្រោះថ្នាក់បំផុតសម្រាប់ក្រុមកំពុងនាំមុខកាំភ្លើងធំ Arsenal តែពួកគេកំពុងប្រឈមនឹងកាលវិភាគដ៏មមារញឹកបំផុតដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ការប្រជែងជើងឯក។

រាប់ពីថ្ងៃទី ៤ ខែឧសភា ដល់ថ្ងៃទី ២៤ ខែឧសភា Manchester City មានការប្រកួតដែលនៅសលរបស់ខ្លួន ៦ ប្រកួតរដូវកាលនេះ បូករួមទាំងវគ្គផ្តាច់ព្រ័ត្រ FA Cup ទល់នឹង Chelsea ផងដែរ។

មិនតែប៉ុណ្ណោះក្នុងចំណោម ២០ ថ្ងៃនោះមាន ១១ ថ្ងៃ City មានការប្រកួតចំនួន ៤។

ថ្ងៃទី ៤ ខែឧសភាក្រុមរបស់លោក Pep Guardiola ធ្វើដំណើរទៅទឹកដី Everton ជាការប្រកួតដែលមិនប៉ះពាល់ពេកទេទៅនឹងកាលវិភាគមមារញឹក។

តែការប្រកួតថ្ងៃទី ៩ ខែឧសភា City ត្រូវទទួល Brentford បួនថ្ងៃបន្ទាប់ទទួល Crystal Palace ថ្ងៃទី ១៣ បីថ្ងៃក្រោយជួប Chelsea វគ្គផ្តាច់ព្រ័ត្រ FA Cup ថ្ងៃទី ១៦ និងធ្វើដំណើរទៅទឹកដី Bournemouth បីថ្ងៃបន្ទាប់ថ្ងៃទី ១៩ ខណៈប្រកួតចុងក្រោយបិទរដូវកាល Premier League ថ្ងៃទី ២៤ ទទួល Aston Villa។

កាលវិភាគដែលរុញមកមមារញឹកនៅពេលនេះក៏ដោយសារ City ជួប Arsenal វគ្គផ្តាច់ព្រ័ត្រ EFL Cup កាលពីថ្ងៃទី ២២ ខែមីនារុញជំនួបទល់នឹង Crystal Palace មកចុងរដូវកាលស្របពេលប្រកួតរបស់ Bournemouth ទល់នឹង City ក៏ត្រូវរុញដោយសារ City ត្រូវជួប Chelsea វគ្គផ្តាច់ព្រ័ត្រ FA Cup។

មានតែបីក្រុមនេះទេរួមមាន Manchester City, Crystal Palace និង Bournemouth ដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរកាលវិភាគ។

Manchester City កំពុងឈរលេខពីរនៅ Premier League តាមពីក្រោយ Arsenal បីពិន្ទុតែក្រុមរបស់លោក Pep ប្រកួតតិចជាងមួយប្រកួតមានន័យថា City សល់ ៥ ប្រកួត ខណៈ Arsenal សល់ ៤ ប្រកួតក្នុងលីគ៕ អត្ថបទ៖នាង សុភាវុធ


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        110
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm