ក្រសួងការងារលើកទឹកចិត្តឲ្យសហជីព និងអង្គការសង្គមស៊ីវិលចូលរួមបង្កើតវប្បធម៌សុវត្ថិភាព និង​សុខភាពការងារ

2026/04/29 12:16:26 pm        136

ភ្នំពេញ៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរទិវាពិភពលោកដើម្បីសុវត្ថិភាពនិងសុខភាពការងារ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ស្ថាបនាវប្បធម៌នៃការបង្ការ៖ ពង្រឹង និងពង្រីកប្រព័ន្ធសុវត្ថិភាព និងសុខភាពនៅក្នុងពិភពការងារ» ដែលត្រូវបានសហការរៀបចំដោយអង្គការ​សកម្មភាពដើម្បីសុខភាពនិងកាត់បន្ថយភាពក្រីក្រ (HPA) និងបណ្តាញអង្គការសង្គមស៊ីវិលជាដៃគូ ដោយមានការចូលរួមពីតំណាងសហជីព សមាគមនិយោជក អង្គការអន្តរជាតិខាងការងារ (ILO) បណ្តាញសង្គមស៊ីវិលពាក់ព័ន្ធសិទ្ធិការងារ និងកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ ប្រមាណ ២៩០នាក់ កាលពីថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារ តារា អ៊ែរផត។

ទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារត្រូវបានប្រទេសជាសមាជិកអង្គការ ILO ប្រារព្ធជារៀងរាល់ឆ្នាំ ថ្ងៃទី២៨ ខែមេសា។ សម្រាប់ឆ្នាំ២០២៦ នេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកប្រធានបទ «រួមគ្នាបន្តការពារកម្មករនិយោជិតពីភាពតានតឹងដោយកម្តៅ និងលើកកម្ពស់សុខភាពផ្លូវចិត្តនៅកន្លែងការងារ» ដើម្បីអបអរសាទរទិវានេះស្របតាមប្រធានបទសកល «រួមគ្នាធានាបរិយាកាសការងារប្រកបដោយសុខុមាលភាពចិត្តសា្រស្តសង្គម»។

ថ្លែងក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់អំពីសារៈសំខាន់នៃការលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ ដើម្បីធានានូវការងារសមរម្យសម្រាប់ទាំងអស់គ្នា។ លោកជំទាវក៏បានបញ្ជាក់បន្ថែមផងដែរថា គ្រប់ភាគីពាក់ព័ន្ធ រួមមាន រាជរដ្ឋាភិបាល និយោជក និងកម្មករនិយោជិត ត្រូវតែសហការគ្នាអនុវត្តតាមតួនាទីក្នុងការជំរុញឲ្យមានវប្បធម៌សុវត្ថិភាពនិងសុខភាពការងារ ដើម្បីលើកកម្ពស់សុខុមាលភាពរបស់កម្មករនិយោជិតនិងផលិតភាពការងារ។

ក្នុងឱកាសនេះដែរ លោកជំទាវរដ្ឋលេខាធិការប្រចាំការក៏បានថ្លែងអំណរគុណដល់អង្គការ HPA ក្នុងការរៀបចំកម្មវិធីនេះ ដែលបានបង្ហាញអំពីភាពជាដៃគូនៃការចូលរួមជំរុញការលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារនៅកម្ពុជា ដែលជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវបញ្ជាក់ថា ក្រសួងស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការជាមួយគ្រប់ដៃគូពាក់ព័ន្ធក្នុងការបង្កើតឲ្យមានវប្បធម៌សុវត្ថិភាពនិងសុខភាពការងារ។

ទន្ទឹមនេះ លោកជំទាវបានលើកឡើងថា ក្នុងនាមជាសមាជិកអង្គការ ILO រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់នូវការប្រើប្រាស់យន្តការត្រីភាគី និងការលើកកម្ពស់កិច្ចសន្ទនាសង្គម ដើម្បីស្វែងរកដំណោះស្រាយចំពោះសំណើនិងសំណូមពរនៅក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ជាមួយគ្នានេះ លោកជំទាវបានចែករំលែកសារគន្លឹះចំនួន២ ដែលគ្រប់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ រួមមាន ១) ការប្រើប្រាស់វប្បធម៌សន្ទនា និង ២) ការអនុវត្តតួនាទីឲ្យបានត្រឹមត្រូវប្រកដោយវិជ្ជាជីវៈក្នុងនាមជានិយោជក កម្មករនិយោជិត សហជីព សមាគមនិយោជក និងអង្គការសង្គមស៊ីវិលក្នុងការចូលរួមសម្រេចឲ្យបាននូវរបៀបវារៈការងារសមរម្យសម្រាប់ទាំងអស់គ្នា៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
2026/05/03 12:30:00 pm        1
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
2026/05/03 12:22:42 pm        1
គណបក្សប្រជាជនកម្ពុជា បានទទួលសមាជិកថ្មីជិត១ ០០០នាក់ នៅសង្កាត់រការធំ ខេត្តកំពង់ស្ពឺ
2026/05/03 11:44:16 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់អាមេរិកថា ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត

2026/05/03 01:41:16 pm
​ប្រធានាធិបតីគុយបាបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសរបស់លោក
2026/05/03 01:38:54 pm
​មនុស្ស ១១នាក់ស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅភាគខាងលិចម៉ិកស៊ិក
2026/05/03 01:34:43 pm
​ក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិកដកទាហាន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់
2026/05/03 12:31:31 pm
​អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
2026/05/03 12:30:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/03 04:33:21 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/30 03:57:40 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/02 03:12:40 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/02 11:53:24 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am